ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ចំនុចទាក់ទាញច្រើនជំរុញឱ្យ ធីតាឯកសង្ក្រាន្តរដូវកាលទី១ ប៊ុន្លឿម ពេជម្នី ចង់ធ្វើ BA ឱ្យផលិតផលមួយ!

០១ ឧសភា ២០២៣ | កម្សាន្ដ

 


ពិតជាមិននឹកស្មាន ក្រោយចូលរួមសម្ភោធផ្លូវការ Redmi Note 12 Series កញ្ញា ប៊ុន្លឿម ពេជម្នី ហៅ សេលីណា ធីតាឯកសង្ក្រាន្តរដូវកាលទី១ ស្រាប់តែជាប់ចិត្តខ្លាំងរហូតចង់ក្លាយជា BA ទៀតផង។

 


 
តារាចម្រៀង តារាសម្តែង តារាបង្ហាញម៉ូដ និង KOL ល្បីៗជាច្រើនរូបរួមមាន កម្លោះតូចម្ចាស់ពាន Cambodian Idol រដូវកាលទី៤ លោក លីម តិចម៉េង តារាសម្តែង កញ្ញា អាង សុជាតា ហៅ​ឈូឈូ កញ្ញា ប៊ុន្លឿម ពេជម្នី ហៅ សេលីណា ធីតាឯកសង្ក្រាន្តរដូវកាលទី១ លោក Rayno កញ្ញា Angie កញ្ញា វ៉ាន់ប៊ី បវរកញ្ញាភេទទី៣កម្ពុជាឆ្នាំ ២០២១/២០២២ និងតារាល្បីៗជាច្រើននាក់ទៀតេ បានចូលរួមបង្អួតសម្រស់គ្នាក្នុងពិធីសម្ភោធជាផ្លូវការ Redmi Note 12 Series កាលពីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។

 

 

គួរឱ្យភ្ញាក់ផ្អើល គ្រាន់តែបានឃើញម៉ូដែលថ្មី Redmi Note 12 Series នេះភ្លាម ស្រីស្រស់ ប៊ុន្លឿម ពេជម្នី ហៅ សេលីណា ស្រាប់តែពោលពាក្យថា បើមានឱកាសនាងក៏ចង់ក្លាយជា BA តំណាងឱ្យក្រុមហ៊ុន Xiaomi ព្រោះម៉ូដែលថ្មីដែលទើបនាំចូលមកទីផ្សារកម្ពុជាមានចំណុចទាក់ទាញច្រើនដូចជា កាមេរ៉ាថតរូបបានស្អាត ថ្មកាន់បានយូរ ការរចនារូបរាង មើលទៅទាក់ទាញស៊ីវិល័យទាន់សម័យ មានពណ៌ច្រើនច្រើនសម្រាប់ជ្រើសរើស។ រឹតតែពិសេសគឺ តម្លៃសមរម្យស័ក្កសមក្នុងការប្រើប្រាស់ខ្លាំងមែនទែន។

 


ការលើកឡើងយ៉ាងដូច្នេះរបស់សោភារូបស្រស់ សេលីណា បន្ទាប់ពីលោក Peake Gao នាយកគ្រប់គ្រងក្រុមហ៊ុន Xiaomi ប្រចាំកម្ពុជា បានបង្ហើបឱ្យដឹងគ្រោងការជ្រើសរើស BA ថ្មីរបស់ Xiaomi ក្រោយពី BA ចាស់ គឺព្រះនាងតូច ជេនណា បានបញ្ចប់កុងត្រាកាលពីពេលកន្លងទៅ។ នាយកគ្រប់គ្រងរូបនេះឱ្យដឹងទៀតថា ក្រៅពីការជ្រើសរើសសិល្បករ-សិល្បការនីឱ្យធ្វើជា BA កន្លងមកក្រុមហ៊ុនក៏ធ្លាប់រៀបចំបង្កើតកម្មវិធីសប្បាយៗជាច្រើនដែលនាំមកនូវបច្ចេកវិទ្យាថ្មីៗ ទាន់សម័យមកចែកជូនជាចំណេះដឹងដល់អ្នកប្រើប្រាស់នៅកម្ពុជា។ 

 

 

លោកជឿជាក់ថា ម៉ូដែលថ្មីដែលទើបបើកសម្ភោធនេះ នឹងមានការចាប់អារម្មណ៏ពីប្រជាជនកម្ពុជា ដោយសាររូបរាងស្រស់ស្អាត បច្ចេកវិទ្យាទំនើប និងមានតម្លៃសមរម្យ។  មិនត្រឹមតែ ធីតាឯកសង្ក្រាន្តរដូវកាលទី១ កញ្ញា សេលីណា ដែលពេញចិត្តម៉ូដែលថ្មីនេះ សូម្បីកម្លោះតូច លឹម តិចម៉េង និង KOL ល្បីឈ្មោះ Rayno ក៏ពេញចិត្តរូបរាងដ៏ស៊ីវិល័យរបស់វាផងដែរ៕

 

 

អត្ថបទ៖​ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024