ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥

App PNN Plus បើកដំណើរឱ្យប្រើប្រាស់ផ្លូវការក្រោមការចូលរួមគាំទ្រពីភ្ញៀវកិត្តិយស និងតារាល្បីៗយ៉ាងច្រើនកុះករ  !  

០៩ មីនា ២០២៣ | កម្សាន្ដ

 

ក្រោយទន្ទឹមរង់ចាំជាយូរពេលនេះ App PNN Plus បានបើកដំណើរការឱ្យទស្សនិកជនប្រើប្រាស់ជាផ្លូវការហើយ កាលពីម្សិលមិញនេះ ក្រោយការចូលរួមគាំទ្រពីភ្ញៀវកិត្តិយស និងតារាល្បីៗយ៉ាងច្រើនកុះករ ។ 

 

នៅក្នុងពិធីបើកដំណើរការឱ្យប្រើប្រាស់ App PNN Plus កាលពីថ្ងៃទី ០៨ ខែ មីនា ឆ្នាំ២០២៣ ម្សិលមិញនៅផ្សារទំនើប ជីពម៉ុង ២៧១ ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន ជាពិសេសក្នុងថ្ងៃនោះក៏មានវត្តមានសិល្បករសិល្បការិនីល្បីឈ្មោះជាច្រើនចូលរួមអបអរសាទរ ដោយម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតប្លែកពីគ្នា  ។


បន្ទាប់ពីដាក់ដំណើរការ App PNN Plus ជាផ្លូវការមក ទស្សនិកជនជាច្រើនកាន់តែស្គាល់និងចាប់អារម្មណ៍ខ្លាំងលើ App PNN Plus ហើយគ្រប់គ្នាក៏បានដឹងពីសារៈប្រយោជន៍ជាច្រើនជាមួយ App PNN Plus ផងដែរ ។

 

 កញ្ញា ទូច បុប្ជា ប្រធានផ្នែកគ្រប់គ្រងការចាក់ផ្សាយនៃស្ថានីយ៍ទូរទស្សន៍ ភីអិនអិន បានបង្ហាញពីក្ដីរីករាយនៅពេល App PNN Plus បានបើកដំណើរការជាផ្លូវការម្រាប់ ប្រិយមិត្ត និងទស្សនិកជនដែលតែងតែនិយមគាំទ្រ PNN កន្លងមក។ កញ្ញាបានបង្ហាញប្រាប់ពីអត្ថប្រយោជន៍ជាច្រើនក្នុង App PNN Plus យ៉ាងដូច្នេះថា។ 


បន្ទាប់ពីឃើញសន្ទុះការគាំទ្រខ្លាំងក្នុងថ្ងៃបើកដំណើរការប្រើប្រាស់ App PNN Plus មក បានធ្វើឱ្យកញ្ញា ទូច បុប្ជា ដែលជាប្រធានផ្នែកគ្រប់គ្រងការចាក់ផ្សាយនៃស្ថានីយ៍ទូរទស្សន៍ ភីអិនអិន កាន់តែមានជំនឿចិត្តខ្លាំងថា App PNN Plus នឹងកាន់តែល្បីល្បាញ និងមានអ្នកចូលទស្សនាច្រើន ។ 

 


តាមរយៈ PNN Plus នឹងធ្វើឲ្យការទស្សនារបស់លោកអ្នកកាន់តែងាយស្រួល ដោយលោកអ្នកអាចទស្សនាប៉ុស្តិ៍ ភីអិនអិន បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង មិនថាអ្នកមានវ័យក្មេង វ័យកណ្តាល ឬ វ័យចំណាស់ សុទ្ធតែអាចទស្សនា PNN Plus បានគ្រប់គ្នា ។ 

 

 

ដើម្បីទស្សនា PNN Plus បានលោកអ្នកគ្រាន់តែចូលទៅដោនឡូតនៅក្នុង App Store ឬ Play Store ដោយគ្រាន់តែវាយអក្សរ PNN Plus រួចជាការស្រេច ។ ដំឡើង និងចុះឈ្មោះជាមួយ PNN PLUS ក្នុងពេលឥឡូវនេះ លោកអ្នក និងរីករាយជាមួយការទស្សនាកម្មវិធីទូរទស្សន៍ និងភាពយន្តភាគ ព្រមទាំងការកម្សាន្តជាច្រើន ៕ 
 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025