ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥

ម៉ាក Dior យកស្ទីលទសវត្សរ៍ ១៩៥០ ច្នៃជាបែបសម័យទំនើបមកបង្ហាញនៅក្រុងប៉ារីស

០២ មីនា ២០២៣ | កម្សាន្ដ

 

Reម៉ាកសម្លៀកបំពាក់បារាំង Dior បាននាំយកម៉ូដថ្មីៗរបស់ខ្លួនមកបង្ហាញក្នុងកម្មវិធីសប្ដាហ៍ម៉ូដក្រុងប៉ារីស ជាឈុតសម្លៀកបំពាក់ដែលបានច្នៃចេញពីស្ទីលនៃទសវត្សឆ្នាំ១៩៥០។

 


អ្នកច្នៃម៉ូដសម្លៀកបំពាក់ Dior ឈ្មោះ Maria Grazia Chiuri (ម៉ារៀ ហ្គ្រាសៀ ឈុយរី) បានជីកកកាយនូវស្ទីលកាលពីទសវត្សឆ្នាំ១៩៥០ មកប្រើប្រាស់លើឈុតសម្លៀកបំពាក់ថ្មីរបស់ខ្លួន ដែលបានដាក់តាំងបង្ហាញក្នុងកម្មវិធីសប្ដាហ៍ម៉ូដក្រុងប៉ារីស។

 

 

អ្នកបង្ហាញម៉ូដលើឆាករបស់ Dior បានគ្រងនូវឈុតអស្ចារ្យជាច្រើន រួមមានឈុតអាវដៃខ្លីជាគូជាមួយសំពត់ រ៉ូបវែង និងអាវកាក់ខ្លី ដែលមានពណ៌ស្រទន់ និងមានក្រឡាបែបផ្កាទាន់សម័យ។ គ្រឿងបន្ថែមដែលបានប្រើប្រាស់ជាឈុតសម្លៀកបំពាក់ទាំងនេះមានដូចជាគ្រឿងគជ់ខ្យង ស្រោមដៃ បូសក់ពណ៌ខ្មៅ និងគ្រឿងរំយោលដែលចងចេញជាបូជាដើម។

 

 

ការដើរបង្ហាញម៉ូដែលបានធ្វើឡើងចំថ្ងៃទីពីរនៃកម្មវិធីសប្ដាហ៍ម៉ូដក្រុងប៉ារីសនេះបានទាក់ទាញចំណាប់អារម្មណ៍មនុស្សម្នាជាច្រើនជាមួយវត្តមានរបស់តារាស្រីកូរ៉េ Jisoo (ជីស៊ូ) ជាសមាជិកក្រុមចម្រៀងនារីកូរ៉េ BLACKPINK (ប្លេកភីង) តួឯកស្រី “Wonder Woman” Gal Gadot (ហ្គេល ហ្កាដត) និងវត្តមានតារាសម្ដែងស្រីជើងចាស់ Charlize Theron (ឆាលីហ្ស ថេរ៉ុន) ផងដែរ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025