ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥

ប្លែកអារម្មណ៍ទៀតហើយពីកម្មវិធី The Wall Song Cambodia សប្ដាហ៍នេះ!

០២ ធ្នូ ២០២២ | កម្សាន្ដ

 

 

ពិតជាប្លែកអារម្មណ៍ និងថ្មីទៀតហើយសម្រាប់ទស្សនិកជនដែលកំពុងរង់ចាំទស្សនាកម្មវិធីលំដាប់អន្តរជាតិ The Wall Song Cambodia ដោយសប្ដាហ៍នេះយើងមានវត្តមានតារាកិត្តិយស និងតារាក្រោយជញ្ជាំងកាន់តែប្លែក។

 


ពីកម្មវិធី The Wall Song Cambodia សប្ដាហ៍ទី៦នេះនឹងនាំអារម្មណ៍ទស្សនិកជនកាន់តែប្លែកជាមួយវត្តមានតារាកិត្តិយស និងតារាក្រោយជញ្ចាំង ដែលធានាថានឹងទាក់ទាញថែមទៀត មិនចាញ់សប្ដាហ៍មុនៗនោះទេ។

 

 

ជាក់ស្ដែងនៅថ្ងៃទី  នៅថ្ងៃសៅរ៍ទី ៣ ខែ ធ្នូ ឆ្នាំ២០២២នេះ វត្តមានតារាកិតិ្តយសកំពុងទទួលការគាំទ្រពីទស្សនិកជនចំនួន ៣រូប និងតារាក្រោយជញ្ជាំងសុទ្ធតែជាតារាកំពុងមានទីផ្សារ ដែលធានាថាទស្សនិកជននឹងជក់ចិត្តចាប់អារម្មណ៍ ព្រមទាំងមានភាពភ្ញាក់ផ្អើលជាមួយវត្តមានរបស់ពួកគេទាំង៦រូបក្នុងសប្ដាហ៍ទី៦នេះ។

 

 

តារាកិត្តិយសទាំង៣រូបសម្រាប់សប្ដាហ៍ថ្មីនេះមានដូចជាលោក អៀង វុត្ថា ដែលជាតារាចម្រៀងវ័យក្មេងកំពុងទទួលការគាំទ្រពីទស្សនិកជន លោក ឃី សុឃុន និងកញ្ញា ចាន់ឡៃ វល័ក្ខ រួមនឹងតារាក្រោយជញ្ជាំង៣រូបផ្សេងទៀតដែលពួកគេនឹងឡើងមកបកស្រាយបទចម្រៀង ក៏ដូចជាការទស្សយ៍ទាយតារាក្រោយជញ្ចាំង និងបង្កើតបរិយាកាសកាន់តែសប្បាយរីករាយ។

 

 

ចង់ដឹងថាតើតារាអាថ៌កំបាំងទាំងបីដួងនៅក្នុងកម្មវិធី The Wall Song Cambodia សបា្តហ៍ទី៦ជាតារារូបណា ហើយក្នុងចំណោមតារាកិត្តិយសទាំងបី តារារូបណាដែលអាចទាយត្រូវដៃគូខ្លួន។ ដូច្នេះសូមកុំភ្លេចរង់ចាំទស្សនាកម្មវិធី The Wall Song Cambodia  ដែលនឹងចាក់បញ្ចាំងនៅលើកកញ្ចក់ ទូរទស្សន៍ភីអិនអិន នៅ ថ្ងៃរ៍សៅទី ៣ ខែធ្នូ ឆ្នាំ២០២២ ចុងសប្ដាហ៍នេះ វេលាម៉ោង ៨យប់ដល់ម៉ោង ៩យប់ ៕ 

 

 

អត្ថបទ និងរូបភាព៖ PNN

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025