ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥

កម្រមានអ្នកធ្វើបានតែអតីតបេក្ខភាពឆ្នើមរបស់ Rapper Fighter តូរ៉ូ ធ្វើបានក្នុងកម្មវិធី Idol Fun House  ធ្វើឱ្យគណៈកម្មការភ្ញាក់ផ្អើលគ្រប់ៗគ្នា

១៦ មិថុនា ២០២៥ | កម្សាន្ដ

អតីតមេក្ខភាពឆ្នើមរបស់កម្មវិធី Rapper Fighter រដូវកាលទី១ តូរ៉ូ បានធ្វើឱ្យគណៈកម្មការកម្មវិធី  Idol Fun House  ភ្ញាក់ផ្អើលគ្រប់ៗគ្នាក្រោយពីប្រជែងឧបសគ្គនានាដើម្បីធ្វើរឿងនេះបាន។

 

 

កាលពីចុងសប្ដាហ៍មុននេះអតីតបេក្ខភាពឆ្នើម និងលេចធ្លោ ដែលបាឈានទៅកាន់ Top 5 នៃកម្មវិធី Rapper Fighter រដូវកាលទី១ បានធ្វើឱ្យគណៈកម្មការកម្មវិធី Idol Fun House   របស់ PNN ភ្ញាក់ផ្អើល និងសរសើរគ្រប់ៗគ្នា ក្រោយពីលោកអាចជម្នះឧបសគ្គនានាៗបានរហូតក្លាយជាអ្នកឈ្នះទឹកប្រាក់ ៤លានរៀលពីកម្មវិធី។


កម្មវិធី Idol Fun House  កាលពីយប់ថ្ងៃសុក្រ ចុងសប្តាហ៍នេះ បានធ្វើឱ្យទស្សនាជក់ចិត្តដិតអារម្មណ៍ជាមួយវត្តមានតារាល្បីៗរួមមាន  លោក : OG Golden ជាម្ចាស់ពាន Rapper fighter  , លោក  Ranngo  លោក  EMI  លោក  Toro ដែលជាបេក្ខភាពឆ្នើមៗនៃកម្មវិធី Raper Fighter រដូវកាលទី១ រួមនឹង  , កញ្ញា  សុភ័ណ្ឌ   កញ្ញា  ទៀង គីមហ៊ាន់  ដែលជាអ្នកគាំទ្រ ផងដែរ។

 

 

អ្វីដែលពិសេសនោះបេក្ខភាពឆ្នើម Toro បានក្លាយជាម្ចាស់ពានរង្វាន់ទឹកប្រាក់ ៤លានរៀលពីកម្មវិធី ដែលរង្្វាន់ទឹកប្រាក់នៃការលេងហ្គេមពិបាកៗនេះ កម្រនឹងមានបេក្ខភាពណាអាចធ្វើបាននោះទេ។

 

 

ទាំងនេះក៏ព្រោះតែ បេក្ខជនទាំង ត្រូវឆ្លងកាត់វិញ្ញាសារដែលកម្មវិធីបានរៀបចំជូនសុទ្ធសឹងជាសំនួរឧបសគ្គពិបាកៗ  គ្រប់វិញ្ញាសារគឺតម្រូវអោយបេក្ខជន បង្ហាញនូវភាពឆា្លតវៃ នឹងភាពរហ័សរហួន ព្រមទាំងទេពកោសល្យដែលមាន។

 

 

ទន្ទឹមនឹងការឆ្លងកាត់វិញ្ញាសារលំបាកៗជាច្រើន បេក្ខជន ក៏នឹងត្រូវពិន័យបើសិនជាឆ្លើយសំណួរមិនបានត្រឹមត្រូវ។ ទោះជាយ៉ាងណា ក៏កម្មវិធីនៅតែផ្តល់ភាពសប្បាយរីករាយ មិនអោយទស្សនិកជនមានអារម្មណ៍ធុញទ្រាន់នោះឡើយ។ 

 

 

ក្រៅពីតារាកិត្តិយសទាំង ៦ រូប នេះ ក៏មានគណកម្មការ ឬ ប្រធានក្រុមចំនួន ៣ រូប ដូចជា លោក ងួន សុបិន , អ្នកនាង កាតុ និង នាយ គ្រឿន ដែលនឹងអង្រួញឆាក Idol Fun House ឱ្យកាន់តែកក្រើក ។ ជាពិសេសវត្តមានពិធីករ ពិធីការិនី ដែលពូកែខាងវោហាស័ព្ទមិនចេះរីងស្ងួត កាន់តែញុំាងអោយកម្មវិធីទាំងមូលកាន់តែមានភាពរស់រវើក។  

 

 

សូមបញ្ជាក់ថា កម្មវិធី «Idol Fun House» ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ PNN និងតាមរយៈហ្វេសបុកផេក Idol Fun House រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង៦ រហូតដល់ម៉ោង ៨យប់។ កុំភ្លេចរង់ចាំទស្សនាកម្មវិធីនេះ តែងតែពាំនាំនូវចំណីអារម្មណ៍ប្លែកៗ កំប្លែងសើចសប្បាយធ្វើឱ្យអ្នកទស្សនាបាត់ទុក្ខកង្វល់ ៕

 

 

អត្ថបទ និងរូបភាព៖ PNN 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025