ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

បង្ហាញមុខតារាល្បីៗដែលទទួលពានកិត្តិយសពីកម្មវិធីពានរង្វាន់ Gotham

៣០ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

កម្មវិធីពានរង្វាន់ Gotham (ហ្គោថាម) បានបើកឆាករដូវកាលចែកពានរង្វាន់នៅហូលីវូដ ដោយបានផ្ដល់ពានរង្វាន់កិត្តិយសដល់តារាសម្ដែងស្រី Michelle Williams (មីឈែល វីលលៀម) រួមជាមួយតារាសម្ដែងប្រុស Adam Sandler (អាដាម សេនដលឡឺ)។

 


តារាសម្ដែង Michelle Williams (មីឈែល វីលលៀម) និង Adam Sandler (អាដាម សេនដលឡឺ) បានទទួលពានរង្វាន់កិត្តិយសពីកម្មវិធីពានរង្វាន់ Gotham (ហ្គោថាម) ប្រចាំឆ្នាំ២០២២។

 

 

តារាសម្ដែងទាំងពីរទទួលបានពានរង្វាន់កិត្តិយសនេះសម្រាប់ភាពជោគជ័យដែលពួកគេទទួលបានក្នុងឧស្សាហកម្មកម្សាន្ត ដោយតារាស្រី Michelle Williams (មីឈែល វីលលៀម) បានចាត់ទុកការទទួលស្គាល់នេះថាជាចំណុចសំខាន់មួយនៅក្នុងអាជីពរបស់នាង។

 

 

កម្មវិធីពានរង្វាន់ Gotham (ហ្គោថាម) ក៏បានផ្ដល់ពានរង្វាន់ដល់ភាពយន្តបុរសស្រឡាញ់បុរស Fire Island (ហ្វាយអឺ អាយឡេន) និងតារាសម្ដែងជើងចាស់ Sidney Poitier (សីដនី ផយធើ) ដែលបានទទួលមរណភាពកាលពីខែមករាផងដែរ។

 

 

កម្មវិធីពានរង្វាន់នេះផ្តល់កិត្តិយសដល់ស្នាដៃភាពយន្ត និងបុគ្គលដែលលេចធ្លោបំផុតប្រចាំឆ្នាំ ហើយត្រូវបានចាត់ទុកថាជាការចាប់ផ្តើមនៃរដូវកាលពានរង្វាន់នៅហូលីវូដដែលនឹងត្រូវបិទបញ្ចប់ដោយកម្មវិធីពានរង្វាន់អូស្ការ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024