ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

មិននឹកស្មាន! ដើម្បីសាច់រឿង «លួចស្នេហ៍គូដណ្តឹង» វ៉ៃហាំង និង យូប៊ីន លះបង់ដល់ម្លឹង!

២៣ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

រឿង «លួចស្នេហ៍គូដណ្តឹង» ជំនួបថ្មីរវាងកម្លោះសង្ហា ខាត់ វ៉ៃហាំង និងស្រីស្អាត ស៊ីន យូប៊ីន បានកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ PNN ហើយ ដោយគេសង្កេតឃើញថា ប្លង់និមួយៗពិតជាល្អទាក់ភ្នែកទស្សនិកជន ប៉ុន្តែតួឯកប្រុសស្រីបានបង្ហើបថា អ្នកទាំងពីរលះបង់ខ្លាំងណាស់ដើម្បីរឿងនេះ ព្រោះប្លង់ធំៗថតផ្ទាល់ទាំងអស់គ្មានតួជំនួសឡើយ។


រឿង «លួចស្នេហ៍គូដណ្តឹង» ឬ «Oh My Crush» បានកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ទំនើបភីអិនអិន រៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៨យប់។ នេះជារឿងមនោសញ្ចេតនាស្នេហាយុវវ័យ ដែលមានបង្ហាញជាមួយនឹងការរស់នៅបែបជីវិតបែបជនបទ អមដោយទេសភាពយ៉ាងត្រជាក់ភ្នែកពីតំបន់ព្រៃភ្នំដ៏ស្រស់ស្អាត។ តួយ៉ាង ដូចជា តួអង្គប្រុសនៅក្នុងសាច់រឿងនេះ គឺជាកំលោះរូបសង្ហារ ម្ចាស់កសិដ្ឋាន សម្តែងដោយ ខាត់ វ៉ៃហាំង បានជួបនឹងស្រីស្អាត កំពូលឆ្នាស់ ដែលជាតារាសម្តែង មានរូបសម្រស់គួរឲ្យខ្នាញ់ សម្តែងដោយ ស៊ីន យូប៊ីន។

 

 

លើសពីនេះទៀត ក៏ជាសាច់រឿងដែលបង្ហាញពីចំណងនិស្ស័យស្នេហ៍ដោយចៃដន្យរវាងតួអង្គឯកទាំងពីរ ដែលបណ្តាឲ្យពួកគេបានជួបគ្នាក្នុងពេលវេលាដែលនឹកស្មានមិនដល់ផងដែរ។តាមការបង្ហើបប្រាប់ពីតួឯកប្រុសស្រី អ្នកទាំងពីរលះបង់ខ្លាំងណាស់ ដើម្បីរឿង «លួចស្នេហ៍គូដណ្តឹង» នេះ ដោយព្រមថតពិតៗដោយខ្លួនឯងគ្រប់ប្លង់ ដោយមិនមានតួអង្គជំនួញឡើយ។ ជាក់ស្តែង ប្លង់ធំៗមួយចំនួនដែលថតតាមខេត្ត ថតនៅកន្លែងមានថ្មច្រើន ប្លង់ទះតប់ ឬប្លង់ឡានបុក ជាដើម គឺសុទ្ធតែថតផ្ទាល់ទាំងអស់ដោយគ្មានតួជំនួស។

 

 

ទោះមានផលលំបាកច្រើនបន្តិចក្តី តែអ្នកទាំងពីរពេញចិត្តសមិទ្ធិផលរឿងនេះណាស់ ព្រោះសាច់រឿងទាក់ទាញ បច្ចេកទេសល្អ ប្លង់ថតទេសភាពស្អាតមើលហើយត្រជាក់ភ្នែក ចំណែកតួអង្គសម្តែងក្នុងរឿងនេះក៏សម្តែងស៊ីមេទ្រគ្នា ធ្វើឱ្យរឿងផលិតចេញមកល្អលើសការរំពឹងទុក។ ពិសេសជាងនេះ គឺសាច់រឿងនេះឆ្លុះបញ្ចាំងឱ្យឃើញធាតុពិត ចរិកពិតក្រៅឆាករបស់តួឯកប្រុសស្រីតែម្តង។

 


សូមជម្រាបថា ក្រៅពីតួឯកប្រុសស្រីជាតារាសម្តែងជួរមុខលំដាប់ប្រទេស រឿងនេះក៏មានវត្តមានតារាសម្តែងជើងចាស់ ទេព រិនដារ៉ូ និងវត្តមានតារាសម្តែង-ក្មេងល្បីៗជាច្រើនរូបទៀត ក្នុងនោះក៏មានប្អូនស្រីបង្កើតរបស់ ស៊ីន យូប៊ីន គឺ ស៊ីន ជេននី រួមទាំងបុគ្គលល្បីលើបណ្តាញសង្គម និង Tik Tok ឆាឆា ចូលរួមញ៉ាំងឱ្យសាច់រឿងនេះកាន់តែល្អមើល ពោរពេញដោយភាពកំប្លុកកំប្លែង និងសំណើចក្អាកក្អាយ។ 

 

 

រឿង «លួចស្នេហ៍គូដណ្តឹង» ឬ «Oh My Crush» បានកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ទំនើបភីអិនអិន រៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៨យប់។ លោកអ្នកក៏អាចទស្សនាការ live ផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការ PNN Drama Live ឬឆានែលយូធូប PNN TV Official ដើម្បីទស្សនារឿងភាគជាច្រើនទៀតរបស់ PNN៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024