ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥

ថៃ និងអារ៉ាប៊ីសាអូឌីត ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថាមពល និងទេសចរណ៍

២១ ​វិច្ឆិកា ២០២២ | សេដ្ឋកិច្ច

 

ប្រទេសថៃ និងអារ៉ាប៊ីសាអូឌីត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ដើម្បីធ្វើសហប្រតិបត្តិការលើ វិស័យថាមពល និងទេសចរណ៍ ខណៈដែលប្រទេសទាំងពីរ កំពុងតែស្តារឡើងវិញនូវ ទំនាក់ទំនងការទូតពេញលេញ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។

 

 

ប្រទេសទាំង ២ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការថាមពល និងអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតក្រុមប្រឹក្សាសហប្រតិបត្តិការអារ៉ាប៊ីសាអូឌីត-ថៃ ហើយនិងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ផង។

 


លើសពីនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ បាននិយាយថា ពួកគេ នឹងរិះរកមធ្យោបាយ ដើម្បីជំរុញការវិនិយោគផ្ទាល់បន្ថែមទៀត។ក្រសួងថាមពលថៃ បានអះអាងថា កិច្ចព្រមព្រៀងថាមពល នឹងគ្របដណ្តប់លើប្រេងឥន្ធនៈ អ៊ីដ្រូសែន ការចាប់យកនិងការស្តុកទុកកាបូន បច្ចេកវិទ្យាថាមពលដែលអាចកកើតឡើងវិញ និងកាបូនទាប។

 


សូមជម្រាបថា កិច្ចព្រមព្រៀងនេះ បានជំរុញឱ្យមានការបោះជំហានទៅមុខមួយទៀត ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាមួយនឹងរាជទាយាទអារ៉ាប៊ីសាអូឌីត មកបំពេញទស្សនកិច្ចនៅប្រទេសថៃ ក្នុងនាមជាភ្ញៀវពិសេស នៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក និងបានជួបជាមួយនាយករដ្ឋមន្ត្រីថៃ ដោយបានពិភាក្សាគ្នាអំពី វិធីធ្វើឱ្យទំនាក់ទំនងទ្វេភាគី ប្រសើរឡើងបន្ថែមទៀត៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025