ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥

IMF៖ ពន្ធគយរបស់សហរដ្ឋអាមេរិក នឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកយឺត

២៤ មេសា ២០២៥ | សេដ្ឋកិច្ច

 

នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់ថា ការដំឡើងពន្ធយ៉ាងខ្ពស់របស់ រដ្ឋបាលលោកដូណាល់ ត្រាំ បានបង្កឱ្យមានភាពមិនច្បាស់លាស់ និងកំពុងសាកល្បងភាពធន់របស់សេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។

 

 

លោកស្រី គ្រីស្តាលីណា ចចជីវ៉ា នាយកគ្រប់គ្រង IMF បានលើកឡើងថា ការចាប់ផ្ដើមសារឡើងវិញនៃប្រព័ន្ធពាណិជ្ជកម្មសកល នឹងគំរាមកំហែង បង្កឱ្យមានភាពចលាចលនៅក្នុងទីផ្សារហិរញ្ញវត្ថុ។

 


លោកស្រី បានបន្តថា IMF នឹងកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចយ៉ាងខ្លាំង នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដែលនឹងចេញផ្សាយនៅសប្តាហ៍ក្រោយ។

 


លោកស្រី ក៏បានសង្កត់ធ្ងន់ផងដែរថា ការកើនឡើងនៃរបាំងពាណិជ្ជកម្ម នឹងប៉ះពាល់ដល់កំណើន «ទៅមុខ» ខណៈពេលដែលការការពារនិយម នឹងបំផ្លាញផលិតភាព ក្នុងរយៈពេលវែង ជាពិសេសនៅក្នុងប្រទេសសេដ្ឋកិច្ចតូចៗ។

 


ជាមួយគ្នា លោកស្រីបានអំពាវនាវឱ្យ ប្រទេសនានារួបរួមគ្នា និងកាត់បន្ថយភាពមិនច្បាស់លាស់ ដោយលើកឡើងពីសារៈសំខាន់នៃ កិច្ចសហប្រតិបត្តិការនៅក្នុងពិភពលោកពហុប៉ូល ។


ជាចុងក្រោយ លោកស្រី បានព្រមានបន្ថែមទៀតថា ភាពមិនច្បាស់លាស់គឺ «ខាតបង់» គួបផ្សំការកើនឡើងពន្ធនាពេលថ្មីៗនេះ និងការកើនឡើងនៃរបាំងពាណិជ្ជកម្ម គឺមានផលប៉ះពាល់ភ្លាមៗទៅលើកំណើន៕
 

 

 


អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025