ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥

ប្រទេសថៃចេញការព្រមានគ្រោះទឹកជំនន់ក្នុងខេត្តនៅភាគខាងត្បូងចំនួន៨

អាជ្ញាធរប្រទេសថៃ នៅថ្ងៃច័ន្ទ(១៧តុលា) បានចេញការព្រមានពីគ្រោះមហន្តរាយទឹកជំនន់ភ្លាមៗ នៅខេត្តភាគខាងត្បូងចំនួន៨ខេត្ត និងមានការព្យាករណ៍ថា នៅសប្តាហ៍នេះប្រទេសថៃនឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ខណៈបណ្តាខេត្តមួយចំនួននៅជន់លិចក្នុងទឹកជំនន់ និងនៅបន្តដោះស្រាយបញ្ហាទឹកជំនន់នៅឡើយ។

 

 

 

 

ការព្រមានពីគ្រោះទឹកជំនន់របស់អាជ្ញាធរថៃ នៅថ្ងៃច័ន្ទ ក៏រួមមានការព្រមានពីទឹកជំនន់នៅកោះភូកេតផងដែរ។ សម្រាប់កោះភូកេតនៅថ្ងៃអាទិត្យ ក៏ទទួលរងគ្រោះទឹកជំនន់ម្តងរួចទៅហើយ ដែលបង្កការរំខានដល់ការធ្វើដំណើរ និងប៉ះពាល់ដល់អាជីវកម្មទេសចរណ៍ក្នុងតំបន់មួយចំនួន។ ក្រុមយោធាជើងទឹករបស់ប្រទេសថៃ នៅកោះភូកេត បានជួយសង្គ្រោះមនុស្សចាស់ ដើរកាត់លើផ្លូវលិចទឹកកំពស់ត្រឹមជង្គង់។

 

ភ្លៀងធ្លាក់ខ្លាំង និងព្យុះត្រូពិចចាប់តាំងពីខែមុន បានបង្កឱ្យមានទឹកជំនន់នៅខេត្តចំនួន៥៩ក្នុងចំណោមខេត្តទាំង៧៧របស់ប្រទេសថៃ ប៉ះពាល់ដល់លំនៅដ្ឋាន ៤៥០,០០០ខ្នង។ យោងក្រសួងមហាផ្ទៃរបស់ប្រទេសថៃ។

 

ទឹកជំនន់នៅខេត្តភាគឦសាន និងភាគកណ្តាលប្រទេសថៃ ដែលជាតំបន់ដាំដុះកសិកម្មយ៉ាងសំខាន់ នោះ បានបង្កការខូចខាតផលដំណាំ១០៧,២០០ហិចតា ។ យោងក្រសួងកសិកម្មឱ្យដឹងនៅសប្តាហ៍មុន។

 

លោក Prayut Chan-o-cha  នាយករដ្ឋមន្ត្រីថៃ បានចេញបញ្ជាឱ្យអាជ្ញាធរទូទាំងប្រទេស ប្រើប្រាស់ទូក និងយានយន្តជួយពលរដ្ឋដែលរងគ្រោះទឹកជំនន់ និងផ្តល់ជំនួយ។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025