ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃនេះដដែល ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភី វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ បានណែនាំអោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសង្គមកិច្ច ស្រាវជ្រាវអត្តសញ្ញាណពលរដ្ឋក្រីក្របន្ថែម ដែលកើតចេញពីឥទ្ធិពលជំងឺកូវីត១៩ និងសន្ទស្សន៍កើនឡើងថ្លៃទំនិញ ដើម្បីដាក់ចេញវិធានការជួយទំនុកបំរុងសំរួលការលំបាកផ្នែកជីវភាពបន្ថែម។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រកាសផែនការត្រៀមបំរុងមួយចំនួន ឆ្លើយតបនឹងវិបិត្តសេដ្ឋកិច្ចសាកលដ៏ធំមួយ ដែលអាចនឹងកើតមានឡើងនាពេលខាងមុខ ផ្តើមពីបញ្ហាអាមេរិក និងអឺរ៉ុប ក៏ដូចជាឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ផងដែរ។
រាយការណ៍៖ ហ៊ុន ឌីណូ រូបភាព៖ សុខ ពិសិដ្ឋ