ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ប្រាក់ចំណូលរបស់ឧស្សាហកម្មកៅស៊ូវៀតណាម ប្រឈមនឹងភាពមិនច្បាស់លាស់

៣០ កញ្ញា ២០២២ | សេដ្ឋកិច្ច

 


ប្រភពដដែលបានបញ្ជាក់ថា ក្រុមហ៊ុន Vietnam Rubber Group រំពឹងប្រាក់ចំណេញ នឹងកើនឡើងដល់ទៅ ២២៥លានដុល្លារអាមេរិក នៅឆ្នាំ ២០២២នេះ ទោះបីជាប្រាក់ចំណូល នឹងកើនឡើងត្រឹមតែ ៥% ដោយសារតម្លៃបានធ្លាក់ចុះ នៅពេលដែលតម្រូវការប្រើប្រាស់ទាប ហើយការចំណាយលើធាតុចូល បានកើនឡើង។

 


ក្រៅពីនេះ ក្រុមហ៊ុន Phuoc Hoa Rubber បានមើលឃើញថា ប្រាក់ចំណេញក្នុងត្រីមាសទី ២ របស់ខ្លួន ធ្លាក់ចុះជាង ៣០% មកត្រឹម ១៣លានដុល្លារអាមេរិក ហើយប្រាក់ចំណូលបានធ្លាក់ចុះជិត ៥០% ដល់ ៥៦លានដុល្លារអាមេរិក ខណៈដែលក្រុមហ៊ុន Da Nang Rubber Company ឃើញថាប្រាក់ចំណេញ ធ្លាក់ចុះជិត ២២% មកនៅត្រឹម ២០លានដុល្លារអាមេរិក។

 


ក្រុមហ៊ុនទាំង ២ បានអះអាងដូចគ្នាថា ការកើនឡើងថ្លៃដើមចូល និងការថយចុះនៃការលក់ គឺជាហេតុផលចម្បង សម្រាប់ការធ្លាក់ចុះនូវ ប្រាក់ចំណេញនេះ។
ជាមួយគ្នានេះ តម្លៃកៅស៊ូសកល បានធ្លាក់ចុះជាលើកទី ៣ មកនៅត្រឹម ១.៧៥០ដុល្លារក្នុងមួយតោន  ដោយសារភាពតានតឹងភូមិសាស្ត្រនយោបាយ កង្វះខាតទូកុងតឺន័រ ការកើនឡើងនៃតម្លៃដឹកជញ្ជូន និងការជម្រះគយ មានភាពយឺតយ៉ាវនៅទូទាំងពិភពលោក។

 


ដោយឡែក តម្លៃកៅស៊ូនាំចេញរបស់វៀតណាម បានធ្លាក់ចុះ ៧% មកត្រឹមជាង ១.៥០០ដុល្លារក្នុងមួយតោនក្នុងខែសីហា ដែលជាការធ្លាក់ចុះ ៤ខែជាប់ៗគ្នា។សូមជម្រាបថា ទោះបីវៀតណាម ជាអ្នកនាំចេញកៅស៊ូធំជាងគេទី ៣ នៅលើពិភពលោកក៏ដោយ ក៏វានៅតែប្រឈមមុខនឹងសម្ពាធខ្លះ ក្នុងការបំពេញតាមស្តង់ដារគុណភាពសកល សម្រាប់ផលិតផលកៅស៊ូធម្មជាតិ ហើយក្រុមហ៊ុនកៅស៊ូវៀតណាម ត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីបំពេញតាមស្តង់ដារខ្ពស់ជាងមុន និងពង្រីកទីផ្សារនាំចេញ៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024