ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤

Nato៖ចិនត្រូវបញ្ឈប់ជួយរុស្ស៊ីប្រសិនបើចង់មានទំនាក់ទំនងល្អជាមួយប្រទេសលោកខាងលិច

 

 

ប្រទេសចិន ត្រូវតែបញ្ឈប់ការគាំទ្រសង្គ្រាមរុស្ស៊ីនៅប្រទេសអ៊ុយក្រែន ប្រសិនបើចង់មានទំនាក់ទំនងល្អជាមួយប្រទេសលោកខាងលិច។ នេះជាការលើកឡើងរបស់លោក  Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ នៅថ្ងៃ២៥មេសា ដោយបានព្រមានរដ្ឋាភិបាលទីក្រុងប៉េកាំងនៅក្នុងពាក្យសំដីគំរោះគំរើយខុសប្រក្រតីថាប្រទេសចិន មិនអាចមានទាំង២ផ្លូវបែបហ្នឹងឡើយ។  

 

ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៊ែរឡាំង,  ប្រធានសម្ព័ន្ធមិត្តយោធាលោកខាងលិចរូបនេះ បានលើកឡើងថា ការជួយរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង មានសារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ។

 

«កាលពីឆ្នាំមុន ប្រទេសរុស្ស៊ីបាននាំចូល៩០ភាគរយនៃមីក្រូអេឡិចត្រូនិចរបស់ខ្លួនពីប្រទេសចិន ដែលជាបរិក្ខារប្រើប្រាស់ដើម្បីផលិតមីស៊ីល រថក្រោះ និងយន្តហោះ។ ប្រទេសចិនក៏ធ្វើការជាមួយរុស្ស៊ីក្នុងការផ្តល់នូវសមត្ថភាពផ្កាយរណបប្រសើរឡើងនិងការផ្តល់រូបភាពផងដែរ»។ យោងលោកStoltenberg ។ 

 

«ប្រទេសចិន និយាយថាចង់មានទំនាក់ទំនងល្អជាមួយប្រទេសលោកខាងលិច។ នៅពេលដូចគ្នា រដ្ឋាភិបាលទីក្រុងប៉េកាំង បន្តដុតភ្លើងសង្គ្រាមនៅអ៊ឺរ៉ុបចាប់តាំងពីសង្គ្រាមលលោកលើកទី២»។ ប្រទេសចិន មិនអាចមានទាំងពីរដូច្នេះឡើយ។ លោកStoltenberg ព្រមាន។ 

 

ប្រទេសចិន បានពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងយោធាជាមួយប្រទេសរុស្ស៊ីនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអាមេរិក ដាក់ទណ្ឌកម្មលើប្រទេសទាំងពីរនេះប៉ុន្តែជាពិសេសទៅលើប្រទេសរុស្ស៊ី ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន។ 

 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024