ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

អ៊ីស្រាអ៊ែលសម្រេចបិទការិយាល័យសារព័ត៌មានAl Jazeera

សារព័ត៌មាន Al Jazeera ថា អ៊ីស្រាអ៊ែលសម្រេចបិទការិយាល័យសារព័ត៌មានរបស់ខ្លួនធ្វើឡើងក្នុងហេតុផលនយោបាយ ហើយត្រៀមតតាំង។

 

 

 


 

ប្រធានសារព័ត៌មានAl Jazeera ប្រចាំប្រទេសអ៊ីស្រាអ៊ែល បានចាត់ទុកសេចក្តីសម្រេចរបស់រដ្ឋាភិបាលអ៊ីស្រាអ៊ែល កាលពីថ្ងៃអាទិត្យ(៥ឧសភា), បិទការិយាល័សារព័ត៌មានមួយនេះ ថា ជាមហាគ្រោះនិងធ្វើឡើងក្នុងឆន្ទះនយោបាយជាជាងការពិចារណាទៅលើវិជ្ជាជីរៈ។

 

លោក Walid Omary  ប្រធានសារព័ត៌មានAl Jazeera ប្រចាំអ៊ីស្រាអ៊ែល បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមការងារច្បាប់របស់សារព័ត៌មានAl Jazeera ត្រៀមឆ្លើយតប ហើយក៏អាចជាការឡើងតតាំងនៅតុលាការផងដែរ។ 

 

លោក  Benjamin Netanyahu  នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល ប្រកាសបិទសារព័ត៌មានAl Jazeera ក្នុងហេតុផលរបស់ខ្លួនថា ដើម្បីសន្តិសុខជាតិ។

 

Al Jazeera ជាស្ថាប័នសារព័ត៌មានទទួលបានការឧបត្ថម្ភមូលនិធិពីរដ្ឋាភិបាលកាតា ហើយជាសារព័ត៌មានរិះគន់ខ្លាំងទៅការវាយប្រហាររបស់យោធាអ៊ីស្រាអ៊ែលនៅហ្គាហ្សា និងរាយការណ៍២៤ម៉ោងពីគ្រប់ជ្រុងនៃសង្គ្រាមនៅហ្គាហ្សា។ 

 

ចំណាត់ការរបស់រដ្ឋាភិបាលអ៊ីស្រាអ៊ែល រួមមាន បិទការិយាល័យសារព័ត៌មានAl Jazeeraនៅអ៊ីស្រាអ៊ែល, រឹបអូសឧបករណ៍ចាក់ផ្សាយ, កាត់ផ្តាច់សារព័ត៌មានAl Jazeeraចេញពីក្រុមហ៊ុនខ្សែកាប និងផ្កាយរណប, រួមនិងបិទវេបសាយ។

 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024