ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥

ឆ្អឹងសត្វដាយណូសឺដែលបានស្លាប់តាំងពីជាង៧០លានឆ្នាំមុន នឹងត្រូវគេដាក់លក់ដេញថ្លៃនៅញូយ៉ក

១៥ កក្កដា ២០២២ | ព័ត៌មានអន្តរជាតិ

សត្វដាយណូស័រដែលធ្លាប់រស់នៅលើភពផែនដីយើងនេះតាំងពីជាងចិតសិបលានឆ្នាំមុន ហើយឥឡូវនេះនៅសល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ នឹងត្រូវគេយកទៅដាក់លក់ដេញថ្លៃនៅទីស្នាក់ការរបស់ក្រុមហ៊ុនសូថឺប៊ីស(Sotheby’s)ប្រចាំទីក្រុងញូយ៉កនាចុងខែកក្កដានេះ។ គេគិតថាតម្លៃរបស់វាប្រហែលជាមិនថោកប៉ុន្មានទេ ព្រោះវាជាប្រភេទរបស់កម្ររកបាន។

 

 

ក្រុមហ៊ុនដែលទទួលរ៉ាប់រងខាងការដេញថ្លៃនេះប្រាប់ថាគ្រោងឆ្អឹងសត្វដាយណូសឺ ដែលមានកម្ពស់ជាង៣ម៉ែត្រ និងប្រវែងបណ្ដោយតួខ្លួនជាង៦ម៉ែត្រ ៧តឹក ជារបស់ដ៏មានតម្លៃ និងដ៏កម្របំផុត ដែលមិនងាយមានអ្នកណាយកទៅដាក់លក់ដេញថ្លៃរបៀបនេះណាស់។ អ្នកស្រីកាស់សាន់ដ្រា(Cassandra)ដែលនាយករងរបស់ក្រុមហ៊ុនសូថឺប៊ីសយល់ថាតម្លៃដែលគេប៉ាន់ស្មានសម្រាប់ពេលនេះគឺចន្លោះពី៥លានទៅ៨លានដុល្លារ។

 

ថ្មីៗនេះ មនុស្សចាប់ផ្ដើមចាប់អារម្មណ៍កាន់តែខ្លាំងទៅលើការទិញ-លក់ឆ្អឹងរបស់សត្វដាយណូសឺ។ បើស្ដាប់មួយភ្លែតហាក់ដូចជាចង់អស់សំណើចយ៉ាងម៉េចមិនដឹងទេ។ ប៉ុន្តែវាជាការពិត! ទីផ្សារដាយណូសឺបែរជាត្រូវប៉ាន់ខ្លាំងសម្រាប់ពេលនេះ។ ជាក់ស្ដែង អ្នកខ្លះហ៊ានឲ្យតម្លៃខ្ពស់មែនទែនឲ្យតែមានរបស់ហ្នឹងសម្រាប់លក់។

 

 

 

 

 

 

គេចាត់ទុកថាគ្រោងឆ្អឹងដាយណូសឺដែលត្រៀមដាក់លក់ដេញថ្លៃលើកនេះជារបស់ដ៏កម្របំផុត។ គេបានជីកកកាយគ្រោងឆ្អឹងនេះកាលពីឆ្នាំ២០១៨នៅបាតទន្លេនៃរដ្ឋម៉ុងតាណា(Montana) សហរដ្ឋអាមេរិក។ គ្រោងឆ្អឹងនេះអាចរក្សារូបរាងដើមបានស្អាតល្អ ដោយសារលក្ខខណ្ឌប្រកបនៃប្រព័ន្ធអេកូស៊ីសស្ទឹម(econsystem)នៅតាមដងទន្លេ។

 

ដោយសារតែគ្រោងឆ្អឹងនេះត្រូវគេប្រទះឃើញនៅសហរដ្ឋអាមេរិក ដូចនេះ តាមផ្លូវច្បាប់ យើងអាចដាក់លក់ដេញថ្លៃបាន។ ម៉្យាងទៀត នេះក៏ជាផ្នែក១នៃកត្តាដទៃទៀតដែលធ្វើឲ្យឆ្អឹងដាយណូសឺនេះក្លាយជារបស់ដ៏កម្ររកបាន។

 

រហូតមកដល់ពេលនេះ គេអាចរកឃើញឆ្អឹងដែលនៅសេសសល់តិចតួចជាទីបំផុត, ហើយរបស់ទាំងនោះត្រូវគេយកទៅដាក់តាំងនៅតាមសារមន្ទីរ។ នៅសល់តែឆ្អឹង១នេះគត់ដែលអាចយកទៅដាក់លក់ដេញថ្លៃ។ នេះបើយោងតាមការអះអាងរបស់អ្នកស្រីកាស់សាន់ដ្រា។ ឆ្អឹងដាយណូសឺនេះមានរូបរាងតូចជាងដាយណូសឺដទៃទៀត ព្រោះពួកវាមានពូជអម្បូរខុសគ្នា។

 

សត្វប្រភេទនេះនៅពេលធំពេញវ័យសម្រាប់សត្វឈ្មោលអាចមានទម្ងន់២តោន។ ដាយណូសឺដែលបន្សល់ទុកឆ្អឹងសម្រាប់ដាក់លក់ដេញថ្លៃនេះជាសត្វដែលធំពេញរូបពេញរាងនៅពេលវាស្លាប់៕

 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025