ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ហង្ស សុរិយាន់៖ អរគុណកម្មវិធី MUC 2022 ធ្វើឱ្យខ្ញុំក្លាយជាស្រី្តរឹងមាំជាងមុន

២៨ មិថុនា ២០២២ | កម្សាន្ដ

 

 

ស្រីស្អាតទម្រង់មុខកូនកាត់ ហង្ស សុរិយាន់ អតីតបេក្ខភាព MUC03 ពេញចិត្តលទ្ធផលដែលទទួលបានពីការប្រកួត MUC 2022 ថែមទាំងប្រាប់ឱ្យដឹងពីគម្រោងថ្មីៗថែមទៀត។

 


Miss Universe Cambodia ពាក់ស្លាកលេខ03 កញ្ញា ហង្ស សុរិយាន់ បានប្រាប់ឱ្យ PNN ដឹងកាលពីពេលថ្មីៗនេះថា រូបនាងមិនមានការសោកស្តាយចំពោះការមិនបានចូល TOP5 ក្នុងកម្មវិធី Miss Universe Cambodia 2022 ដែលទើបបញ្ចប់ការប្រកួតកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នោះទេ ផ្ទុយទៅវិញនាងពេញចិត្តចំពោះលទ្ធផលនេះ ព្រោះបេក្ខភាពដែលបានជាប់ TOP5 សុទ្ធសឹងមានសមត្ថភាព និងភាពឈ្លាសវៃរៀងៗខ្លួន។ 

 


កញ្ញាបន្ថែមថា ក្រោយចប់ការប្រកួត កញ្ញាបានឆ្លៀតពេលសម្រាកបន្តិចដើម្បីប្រមូលថាមពល និងភាពរឹងមាំត្រឡប់មកវិញ ត្រៀមសម្រាប់ការងារថ្មីៗដែលនឹងមកដល់នាពេលឆាប់ៗ។ 

 


ថែមពីលើការងារសិល្បៈដូចជា ការថតភាពយន្ត និងការថតស៉្បតពាណិជកម្មនានា តារាម៉ូដែលអាជីពរូបនេះ ក៏ត្រៀមរឿង Surprise មួយដល់ហ្វេនៗអ្នកគាំទ្រផងដែរ តែពេលនេះកញ្ញាសុំមិនទាន់លម្អិតពីអ្វីដែលត្រូវ Surprise នោះទេ។ គ្រាន់តែប្រាប់បានថារឿង Surprise នោះពាក់ព័ន្ធជាមួយការប្រកួត ហើយការប្រកួតនេះក៏ជាការប្រកួតលើកចុងក្រោយរបស់នាងផងដែរ។ យ៉ាងណាមិញ អតីតបេក្ខភាព MUC 2022 អះអាងថានឹងមិនបោះបង់ចោលមតិតស៊ូចាស់របស់នាងជាដាច់ខាត់៕ 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024