ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

ស្មានមិនដល់ សម្ព័ន្ធភាពរវាង អ៊ិន លក្ខិណា និងតារាចម្រៀង ទេព បូព្រឹក្ស ស្អិតរមួតខ្លាំងដល់ម្ល៉ឹង

២៣ មេសា ២០២៤ | កម្សាន្ដ


ថ្វីដ្បិតកន្លងមកគេរមែងឃើញវត្តមានបវរកញ្ញារូបស្រស់ អ៊ិន លក្ខិណា ចូលរួមស្ទើរគ្រប់កម្មវិធីរបស់តារាចម្រៀងស្រីល្បីឈ្មោះ ទេព បូព្រឹក្ស តែគ្មាននរណាម្នាក់ដឹងពីជម្រៅនៃសម្ព័ន្ធភាពរបស់សិល្បករទាំងពីររូបនេះឡើយ។

 

 

ប៉ុន្តែ ថ្មីៗនេះ ម្ចាស់ជយលាភី 2nd Runner up Miss Grand Cambodia 2023 បានបើកទ្រូងនិយាយពីទំនាក់ទំនងរវាងនាង និងម្ចាស់បទ «វីរៈនារី» ឱ្យទស្សនិកជនបានដឹងដោយឥតលាក់លៀម។

 

 

បវរកញ្ញាសម្បុរទឹកឃ្មុំ អ៊ិន លក្ខិណា ថា ការពិតទៅនាង និងតារាចម្រៀង ទេព បូព្រឹក្ស គ្មានជាប់សាច់ឈាមគ្នាអ្វីឡើយ គ្រប់យ៉ាងកើតឡើងពីហ្វេន និង idol ក្នុងដួងចិត្តប៉ុណ្ណោះ។ តែដោយសារនិស្ស័យធ្វើឱ្យអ្នកទាំងពីរបង្កើតមិត្តភាពដ៏ស្អិតរមួត ជាបងប្អូននឹងគ្នាដូចសព្វថ្ងៃនេះ។

 

 

ក្រឡេកមកមើលការងារសិល្បៈក្នុងឆ្នាំ២០២៤នេះវិញ លក្ខិណា នៅជាប់កុងត្រាជាមួយស្ថាប័ន Miss Grand Cambodia នៅឡើយ ដូច្នេះរាល់ការងារសិល្បៈទាំងអស់ត្រូវតែឆ្លងកាត់ការអនុម័តពីស្ថាប័នទើបអាចទទួលធ្វើបាន។ ជាក់ស្តែង កន្លងមកការងារខ្លះក៏ទទួលធ្វើបាន ខ្លះទៀតក៏របូតទៅបាត់ ដោយសារចចារតម្លៃមិនត្រូវ ដូចការថតភាពយន្ត ជាដើម។

 

 

ទោះជាយ៉ាងនេះក្តី កញ្ញា អ៊ិន លក្ខិណា នៅតែមានសកម្មភាពសិល្បៈផ្សេងៗ ដូចជា ការថតផ្សព្វផ្សាយផលិតផល ថតស៉្បតឱ្យបណ្តា sponsor ហើយថ្មីៗនេះនាងក៏បានលេចមុខសម្តែងក្នុង MV ចម្រៀងថ្មីរបស់តារារ៉េបល្បីឈ្មោះ ជី ដេវីដ និង ទេព បូព្រឹក្ស ចំណងជើង «នុ៎ះអ្នកអត់មានស្នេហា» ទៀតផង៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក

 

 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024