ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

អស្ចារ្យខ្លាំងណាស់! កុយ អេនណា យក fashion ផ្សារភ្ជាប់តំបន់ទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍន៍ជាតិ

២៥ មេសា ២០២៤ | កម្សាន្ដ

 

 

ពិតស័ក្កិសម ជាបវរកញ្ញាពិតមែន កញ្ញា កុយ អេនណា បានរិះរកគំនិត ថ្មីប្លែក ដោយបានលើកយក fashion មកផ្សារភ្ជាប់តំបន់ទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍន៍ជាតិ។

 

 

 

ត្រឡប់មកដល់ទឹកដីព្រះរាជណាចក្រកម្ពុជាមិនយូរប៉ុន្មាន ម្ចាស់ជយលាភី 1st Runner up Miss Grand Cambodia 2023 កញ្ញា កុយ អេនណា ចាប់ផ្តើមសម្រុកការងារសិល្បៈ ថែមទាំងឆ្លៀតពេលថតម៉ូដ fashion ថ្មីៗបង្ហាញទៅអ្នកគាំទ្រទៀតផង។អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង ថ្មីៗនេះ បវរកញ្ញាសម្បុរទឹកឃ្មុំ កុយ អេនណា បានបង្អួតសម្រស់យ៉ាងឆើតឆាយ ជាមួយស្ទីល៍ថតរូបបែបហិរៗ នៅលើសាឡាង ស្របបណ្តោយទិសគ្នាជាមួយសម្រស់ទង់ជាតិកម្ពុជានៃស្ពានកោះនរា។ 

 

 

 

រូបថតជាច្រើនសន្លឹក បង្ហាញពី fashion បែបទំនើបនៅតំបន់កំពុងអភិវឌ្ឍន៍នៃស្ពានកោះនរា ត្រូវបាន អេនណា បង្ហោះចែកចាយភ្ជាប់ជាមួយ Caption ដ៏មានន័យខ្លឹមសារ ក្នុងគោលបំណងផ្សារភ្ជាប់វិស័យ fashion ជាមួយតំបន់ទេសចរណ៍ ដើម្បីបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធទំនើបស៊ីវិល័យរបស់កម្ពុជាយើងបង្ហាញទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកលេងកំសាន្តនៅទីក្រុងភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។ 

 

 

 

មិនឈប់ត្រឹមប៉ុណ្ណឹងទេ កញ្ញា កុយ អេនណា នឹងបន្តរិះរក concept ថតរូបថ្មីៗប្លែកៗមកចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីឱ្យហ្វេនៗទាំងអស់បានចូលរួមចែករំលែកពីភាពអស្ចារ្យរបស់កម្ពុជាយើងទៅកាន់ពិភពលោក។ ម៉្យាង នេះក៏ជាយុទ្ធសាស្រ្តទាក់ទាញថ្មីមួយសម្រាប់ អេនណា ក្នុងការទាញយកការចំណាប់អារម្មណ៍ពីមហាជនមុនពេលនាងត្រឡប់មកប្រកួតប្រជែងកម្មវិធីបវរកញ្ញាម្តងទៀត ដែលវាបង្ហាញពីភាពវិជ្ជមាន និងភាពឆ្លាតវ័យក្នុងនាមជាបវរកញ្ញាកម្ពុជាមួយរូប៕
 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យក្រុមការងារ Koy Anna

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024