ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

តារាសម្ដែងល្បីៗជុំជើងគ្នាលើកម្រាលព្រំកម្មវិធីសម្ពោធសេវាមើលភាពយន្តអនឡាញ Paramount+

២២ មិថុនា ២០២២ | កម្សាន្ដ

 

សេវាកម្មទស្សនាភាពយន្តតាមអនឡាញ Paramount+ (ផារ៉ាមោន ផ្លាស់) បានរៀបចំកម្មវិធីសម្ពោធដ៏ធំសម្បើមសម្រាប់ការបើកដំណើរការសេវាកម្មនៅចក្រភពអង់គ្លេស ដោយបានអញ្ជើញសិល្បករល្បីៗជាច្រើនមកចូលរួម។

 


សិល្បករល្បីៗបានជួបជុំគ្នាលើកម្រាលព្រំខៀវនៃកម្មវិធីសម្ពោធសេវាកម្មទស្សនាភាពយន្តតាមអនឡាញ Paramount+ (ផារ៉ាមោន ផ្លាស់) សម្រាប់ទីផ្សារចក្រភពអង់គ្លេស ដែលកម្មវិធីបានប្រព្រឹត្តិទៅនៅឯទីក្រុងឡុងដ៍។

 

 

សិល្បករល្បីៗដែលបានបង្ហាញវត្តមានក្នុងកម្មវិធីសម្ពោធនេះមានដូចជាតារាសម្ដែងតួរ៉ាំបូ Sylverster Stallone (សីលវើស្ទើ ស្តលឡូន), តារាសម្ដែង Michelle Pfeiffer (មីឈែល ហ្វាយហ្វឺ), តារាសម្ដែង Jessica Chastain (ជេសីកា ឆាស្ទៀន), តារាសម្ដែង Michael Shannon (ម៉ាយឃើល ហ្សាណុន) និងតារាសម្ដែង Gillian Anderson (ជីលលៀន អេនដឺស៊ុន) ជាដើម។ 

 

 

សិល្បករទាំងនេះគឺសុទ្ធសឹងតែជាតួអង្គដែលនឹងបង្ហាញវត្តមានក្នុងខ្សែភាពយន្តថ្មីៗគ្រោងចាក់ផ្សាយលើសេវាកម្ម Streaming Paramount+ ដូចជាភាពយន្តភាគ Tulsa King (ថុលសា ឃីង), ភាពយន្តភាគ George & Tammy (ចច អេន ថមមី) និងភាពយន្តភាគ The Man Who Fell to Earth (ដឺ មេន ហ៊ូ ហ្វេល ធូ អើស) ជាដើម។

 

 

សេវាកម្ម Paramount+  បានដំណើរការដំបូងកាលពីខែមីនា ឆ្នាំ២០២១ ដោយចាប់ដំណើរការដំបូងនៅសហរដ្ឋអាមេរិក ប្រទេសកាណាដា និងតំបន់អាមេរិកឡាទីន ហើយកាលពីចុងសប្ដាហ៍កន្លងទៅទើបតែបើកដំណើរការសម្រាប់ទីផ្សារប្រទេសកូរ៉េខាងត្បូង។ 

 

 

ការបើកដំណើរការនៅចក្រភពអង់គ្លេសគឺជាផ្នែកមួយនៃផែនការពង្រីកវិសាលភាពចូលទឹកដីអឺរ៉ុប ដោយសេវាកម្មនេះនឹងដាក់ដំណើរការនៅបណ្ដាប្រទេសអឺរ៉ុបផ្សេងទៀតជាបន្តបន្ទាប់៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024