ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥
ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ក្នុងពេលជាមួយគ្នារាជរដ្ឋាភិបាលក៏កំពុងរៀបចំសាងសង់កំពង់ផែមួយទៀតជម្រៅ១៤ម៉ែត្រកន្លះ និងក៏កំពង់សិក្សាផងដែរនូវការសាងសង់កំពង់ផែជម្រៅទឹក១៦ម៉ែត្រកន្លះជំហ៊ានទី២ និង ជម្រៅ១៧ម៉ែត្រកន្លះជំហ៊ានទី៣ ដែលអាចឲ្យមានការដឹកទំនិញពីកម្ពុជាទៅអឺរ៉ុប សហរដ្ឋអាមេរិក និងទៅទូទាំងពិភពលោកដោយមិនចាំបាច់មានការផ្ទេរទំនិញពីកប៉ាល់តូច ទៅកប៉ាល់ធំនោះដែរ។
សូមជម្រាបថា កន្លងមកក្រុមហ៊ុនចុះបញ្ជីកំពង់ផែស្វយ័តក្រុងព្រះសីហនុបានកំណត់កាលវិភាគសាងសង់ស្ថានីយកំពង់ផែទឹកជ្រៅដល់ពាក់កណ្តាលឆ្នាំ ២០២២ ដោយការសាងសង់គ្រោងនឹងចំណាយពេល ៣ ឆ្នាំ។ ការស្ថាបនាកំពង់ផែនេះត្រូវបានគេប៉ាន់ស្មានថាមានតម្លៃ ២១៨ លានដុល្លារដែលនឹងមានប្រភពតាមរយៈជំនួយអភិវឌ្ឍផ្លូវការ (ODA) ពីប្រទេសជប៉ុន។
ជុំវិញគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនេះ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបាននិយាយថាការកែលម្អកំពង់ផែនេះនឹងឆ្លើយតបទៅនឹងតម្រូវការថ្មីនៃវិស័យដឹកជញ្ជូននៅកម្ពុជា។
លោកឧកញ៉ាអះអាងបន្ថែមថា ការនាំចេញទំនិញដែលភាគច្រើនជាសម្លៀកបំពាក់ និងផលិតផលកសិកម្មបានកើនឡើងដែលទាមទារឲ្យមានសមត្ថភាពធ្វើឲ្យប្រសើរឡើងនូវកំពង់ផែ និងការធ្វើឲ្យប្រសើរឡើងនូវច្រកទ្វារអន្តរជាតិ៕
អត្ថបទ៖ ស៊ឺន សុន