ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ហ៊ុល គឹមហ៊ុយ ទម្លាយរឿងមួយពាក់ព័ន្ធនឹង ស៊ូ យ៉ាទី 

០១ មិថុនា ២០២០ | កីឡា

អ្នកចាំទី ហ៊ុល គឹមហ៊ុយ ទម្លាយថា រៀមច្បងសម្បូរបទពិសោធ ស៊ូ យ៉ាទី គឺជានិមិត្តរូបក្នុងដួងចិត្តតាំងពីតូចម្ល៉េះ ហើយថា បានតាមដានច្រើននូវបច្ចេកទេសចាប់បាល់ពីសមាជិកក្លិបណាហ្គាវើលដ៍រូបនេះដើម្បីសម្រួចសមត្ថភាពផ្ទាល់ខ្លួនកាន់តែប្រសើរ។


គឹមហ៊ុយ បង្ហើបថា កាលពីតូចធ្លាប់តែហុចទឹកដល់រៀមច្បងខាងលើ ដូច្នេះគេពិតជាសប្បាយចិត្តយ៉ាងខ្លាំងដែលមានឱកាសហ្វឹកហាត់ និងប្រកួតប្រជែងក្នុងក្រុមជម្រើសជាតិជាមួយអតីតអ្នកចាំទីក្លិបបឹងកេតខាងលើ។

 

 

«អាយដលរបស់ខ្ញុំ គឺ ស៊ូ យ៉ាទី។ គាត់លេងបានល្អ លឿន រហ័ស ហើយក្នុងមួយប្រកួត គាត់ជួយបានច្រើន គាត់ច្បាស់ខ្យល់បាល់។ មានអារម្មណ៍សប្បាយចិត្តបានហ្វឹកហាត់ និងប្រកួតប្រជែងជាមួយគាត់ក្នុងក្រុមជម្រើសជាតិ ព្រោះអីកាលខ្ញុំនៅក្មេង ខ្ញុំធ្លាប់តែហុចទឹក ហុចអីឲ្យគាត់ចឹងហ្អា តែឥឡូវបានហាត់ជាមួយគាត់ ប្រកួតប្រជែងជាមួយគាត់ ខ្ញុំសប្បាយចិត្ត»។

 


គួររំឭកថា ហ៊ុល គឹមហ៊ុយ បានចូលរួមជាមួយបឹងកេតពីសាលាបាល់ទាត់ជាតិបាទីនៅដំណាច់រដូវកាល២០១៨ ពោល៤ខែក្រោយស៊ូ យ៉ាទី ចាកចេញពីក្រុមជើងឯក MCL ៣សម័យមួយនេះទៅក្រុមគូប្រជែងណាហ្គាវើលដ៍។ 
អ្នកទាំងពីរផ្ដើមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិរួមគ្នាលើកដំបូងកាលខែមិថុនា ឆ្នាំ២០១៧ អំឡុងការដឹកនាំរបស់អតីតគ្រូបង្គោល Leonardo Vitorino៕


អត្ថបទ៖ ទិត្យ សុវណ្ណ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024