ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០

អតីតកីឡាករជួយបឹងកេតឈ្នះលីគលើកដំបូង ឡើងជាគ្រូបង្គោល U18 សាលាបាល់ទាត់កំពង់ចាម

១១ កញ្ញា ២០២០ | កីឡា

អតីតសមាជិកបឹងកេត លោក យ៉ូប រ៉ូម៉ាតន ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តាមរយៈនាយកបច្ចេកទេស Ohara Kazunori ជ្រើសតាំងជាគ្រូបង្គោលក្រុមបាល់ទាត់អាយុ ១៨ឆ្នាំ នៃសាលាបាល់ទាត់តម្រង់ទិសខេត្តកំពង់ចាម។

 

 

គ្រូបង្វឹកធ្លាប់ឈ្នះជើងឯកលីគកំពូល ២០១២ ជាមួយបឹងកេតឲ្យដឹងថា លោកមានក្ដីរីករាយជាពន់ពេកចំពោះការតែងតាំងនេះ ព្រោះបានសម្រេចនូវក្ដីប្រាថ្នាដ៏ធំមួយ គឺការចូលរួមបង្កើតធនធានកីឡាបាល់ទាត់ឲ្យកាន់តែសម្បូរបែប។

 

 

គួរដឹងដែរថា មុនឡើងទៅកាន់ U18 ខេត្តកំពង់ចាម លោក យ៉ូប រ៉ូម៉ាតន ធ្លាប់កាន់ក្រុម U15 តាំងពីខែមីនា ឆ្នាំ២០១៨មកម្ល៉េះ។ ងាកទៅអាជីពជាកីឡាករវិញ លោកធ្លាប់លេងឲ្យមហាគ្រុឌ គីរីវង់សុខសែនជ័យ ឆ្លាមសមុទ្រ និងបឹងកេត។ ស្នាដៃសម្រេចបានកន្លងមកជាមួយបឹងកេត គឺការឈ្នះជើងឯកលីគ ១លើក និងជើងឯករង ២លើក៕

អត្ថបទ៖ នីត
 

Copyright © 2016 PNN NEWS. All Rights Reserved.