ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

កម្មករជិត ៩ម៉ឺននាក់ ត្រូវបានចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី១ ខណៈក្រសួងសម្រេចផ្អាកចាក់វ៉ាក់សាំងជាបណ្ដោះអាសន្ន

២០ មេសា ២០២១ | ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យ បានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កម្មកកម្មការិនីជិតប្រមាណជិត ៩ម៉ឺននាក់ហើយ គិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីត១៩ បានសម្រេចផ្អាកចាក់វ៉ាក់សាំងជូនដល់កម្មករកម្មការិនីជាបណ្ដោះអាសន្ន ដោយសារស្ថានភាពនៃការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល នាពេលនេះ។

 


តាមរបាយការណ៍ក្រសួងការងារ គិតត្រឹមថ្ងៃទី១៦ខែមេសា មានកម្មករទៅចាក់វ៉ាក់សាំងចំនួនជាង៩ម៉ឺននាក់ និងជនបរទេសចំនួនជិត៤ពាន់នាក់។ ក្នុងចំណោមកម្មករកម្មការិនៅទាំងនោះ ក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងកូវីដ-១៩បានចំនួន ជាង៨ម៉ឺន៨ពាន់នាក់។ ក្នុងនោះក៏មានកម្មករជិត៣ពាន់នាក់មិនត្រូវបានអនុញា្្តអោយចាក់វ៉ាក់សាំងផផងដែរ។

 


យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានពង្រីកទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩បានដល់ចំនួន២១ទីតាំង ដែលជាតំបន់ឧស្សាហកម្ម និងរោងចក្រសំខាន់ៗ ដើម្បីចាក់ជូនដល់កម្មករកម្មារិនី។ ប៉ុន្តែដោយសារស្ថានភាពនៃការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានសម្រេចផ្អាកការចាក់វ៉ាក់សាំងជូនកម្មករជាបណ្ណោះអាសន្នសិន។

 


គេនៅមិនទាន់ដឹងថា ពេលណានឹងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ជូនកម្មករឡើងវិញនោះទេ ប៉ុន្តែបើតាមមន្ត្រីមួយរូបអះអាងថា ទំនងរង់ចាំរហូតដល់ស្ថានភាពនៃការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ បានប្រសើរឡើង ទើបរៀបដំណើការចាក់វ៉ាក់សាំងកូវីដ-១៩ឡើងវិញជូនកម្មករកម្មការិនី។ ទោះយ៉ាងណា បើតាមសេចក្ដីជូនដំណឹងរបស់ខ្លួន ក្រសួងការងារថា នឹងជូនដំណឹងដល់កម្មករនយោជិតតាមសហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី២នៅពេលក្រោយ។

 


សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានកម្មកររាប់រយនាក់ហើយ បានឆ្លងជំងឺកូវីដ-១៩ បន្ទាប់ជំងឺកាចសហាវមួយនេះបានឆ្លងចូលដល់សហគមរស់នៅរបស់កម្មករកាត់ដេរ និងបានចម្លងចូលដល់រោងចក្រ។ ជាក់ស្ដែងរោងចក្រ ឌីនហាន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានការចម្លងយ៉ាងខ្លាំងកាលពីពេលថ្មីៗនេះ។

 


ដើម្បីការពារសុវត្ថិភាពកម្មករ រាជរដ្ឋាភិបាលកម្ពុជាតាមមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កន្លងមកគ្រោងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជូនដល់កម្មករកម្មការិនីរយៈពេលពេញ១ខែ នៅតាមបណ្ដារោងចក្រនានាដោយមានគ្រូពេទ្យ៣០ក្រុមដើម្បីធ្វើការចាក់វ៉ាក់សាំង ប៉ុន្តែត្រូវបានផ្អាកបណ្ដោះអាសន្នសិនដោយសារស្ថានភាពរាំងខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល៕

 

អត្ថបទ៖ សំ ជំនាញ     រូបភាព៖ និន សុខលី

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024