ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

កម្មកររោងចក្រ វ៉ាយ & ដាប់បែលយូ ហ្គាមែន ជាង ៣ពាន់នាក់ តវ៉ាបិទផ្លូវចំការដូងជាងមួយម៉ោង  ទាមទារឈប់សម្រាកភ្ជុំបិណ្ឌ ៥ថ្ងៃ

១០ កញ្ញា ២០២០ | ព័ត៌មានជាតិ

បន្ទាប់ពីមានការតវ៉ាបិទផ្លូវ ២១៧ (ផ្លូវចំការដូង) មុខរោងចក្រ វ៉ាយ & ដាប់បែលយូ ហ្គាមេន ស្ថិតក្នុងភូមិព្រៃជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីសំណាក់បងប្អូនកម្មករ-ការិនី ជាង៣០០០នាក់ ប្រធានផ្នែករដ្ឋបាលក្រុមហ៊ុន បានចេញសម្រេចតាមសំណើរររបស់តំណាងកម្មករ និងតំណាងសហជីព កម្មករនិយោជិត។

 

 

តាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន វ៉ាយ &ដាប់បែលយូ ហ្គាមេនរៀបរាប់ដូចខាងក្រោម នៅចំពោះមុខថា ថ្ងៃទី ១៦,១៧,១៨ ខែកញ្ញា ឆ្នាំ ២០២០ ជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ហើយត្រូវឈប់សម្រាកចំនួន ៣ថ្ងៃ ប៉ុន្តែតាមការសំណូមពររបស់តំណាងកម្មករ និងតំណាងសហជីព ក្រុមហ៊ុនបានធ្វើការសម្រេចអនុញ្ញាតិអោយកម្មករនិយោជិតទាំងអស់ ឈប់សម្រាកនៅថ្ងៃបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២០នេះ ដូចតាមកាលបរិច្ឆេទខាងក្រោម៖

ទី១ ត្រូវបានឈប់សម្រាប់ចាប់ពីថ្ងៃទី ១៤ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ មានរយៈពេល៧ថ្ងៃ (ដោយរាប់បញ្ជូលទាំងថ្ងៃអាទិត្យ )

ទី២ ចំពោះថ្ងៃទី១៤ ១៥ និង១៩ ខែកញ្ញា ឆ្នាំ ២០២០ ត្រូវបានដោះដូរជាមួយនិងដំណាច់ឆ្នាំ របស់កម្មករនិយោជិតដែលនៅសល់

ទី៣ កម្មករនិយោជិតទាំងអស់ ត្រូវត្រឡប់មកបម្រេីការងារជាធម្មតាវិញ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ ២០២០ ជាកំហិត។

 


គួរបញ្ជាក់ថា ក្រោយពីរដ្ឋបាលក្រុមហ៊ុនបានអានសេចក្តីជូនដំណឹងរួច រួមទាំងមានការសម្របសម្រួលពីអាជ្ញាធរខណ្ឌដង្កោផងនោះ កម្មករ-ការិនីបានយល់ព្រមតាមការសម្រេចរបស់ក្រុមហ៊ុន និងបានបើកផ្លូវជូនបងប្អូនធ្វើដំណើរជាធម្មតាវិញ៕


អត្ថបទ និងរូបភាព៖ ទុយ ម៉ែន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024