ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

សម្តេចតេជោ៖ អនុញ្ញាតឲ្យយកមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសុមៈ ប្រើស់នូវបន្ទប់ព្យាបាលអ្នកជំងឺចល័តដើម្បីព្យាបាល និងសង្គ្រោះអ្នកជំងឺ ក្នុងកំឡុងពេលរងចាំលទ្ធផលតេស្តជំងឺកូវីដ-១៩

០៣ មេសា ២០២១ | ព័ត៌មានជាតិ

 

 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា  បានអនុញ្ញាតឲ្យមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសុមៈ ប្រេីប្រាស់នូវបន្ទប់ព្យាបាលអ្នកជំងឺចល័ត ដើម្បីព្យាបាល និងសង្គ្រោះ ដល់អ្នកជំងឺសង្ស័យ ក្នុងកំឡុងពេលរងចាំលទ្ធផលតេស្តជំងឺកូវីដ-១៩។ 

 


ការអនុញ្ញាតឲ្យមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសុមៈ ប្រើប្រាស់នូវបន្ទប់ព្យាបាលអ្នកជំងឺចល័តនេះធ្វើឡើងតាមរយ: ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការ

 


កងទ័ពជើងគោក ប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខនិងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក និងលោកជំទាវ ពេជ ចន្ទមុន្នី។

 

 

សូមបញ្ជាក់ថា បន្ទប់ព្យាបាលចល័តគឺមានចំនួន៥ ដែលបានបំពាក់សម្ភារៈបច្ចេកទេសសុខាភិបាលរួចជាស្រេចដើម្បីត្រៀមព្យាបាលអ្នកជំងឺក្នុងកំឡុងពេលរង់ចាំលទ្ធផលតេស្តជំងឺកូវីដ-១៩៕

 


ប្រភព និងរូបភាព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024