ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

បុរសសង្ហារថ្ពាល់ខួច លឹម ជាឡាយ ចាប់ផ្ដើមកើបទីផ្សារតួឯកឡើងវិញ 

២០ ឧសភា ២០២០ | កម្សាន្ដ

ទស្សនិកជនជាច្រើនស្ទើរភ្លេចមុខបុរសសង្ហារ លឹម ជាឡាយ ទៅហើយដោយសារមួយរយៈពេលចុងក្រោយនេះពុំមានវត្តមានលោកនៅវិថីសិល្បៈដូចមុន។  តែទោះជាយ៉ាងនេះក្តីថ្មីៗនេះ ស្រាប់តែលេខមុខ លឹម ជាឡាយ នៅក្នុងរឿង « អ្នកទី ៣ »  ហើយការវិលមកបង្ហាញមុខអង្រួនវិស័យភាពយន្តឡើលងវិញលើកនេះ បុរសថ្ពាល់ខួច ចូលខ្លួនសម្តែងជាតួអង្គមួយប្លែក ដែលមិនធ្លាប់ជួបពីមុនមក ។ 

 

ថ្វីត្បិតតែស្ងប់ស្ងាត់មួយឆាវពី រង្វង់សិល្បៈ តែជាញឹកញាប់ លឹម ជាឡាយ តែងតែលេចមុខជាមួយតារាស្រី គៀត សុវណ្ណាឡាង នៅក្នុងការឡាយ លក់ម្ហូបអាហារ។ កាយវិការនិងការស្និទស្នាលរបស់អ្នកទាំងពីរត្រូវបាន ទស្សនិកជនជាច្រើនផ្គូផ្គង់ និង​ដាក់​ការ​សង្ស័យ​ថាអ្នកទាំងពីរជាគូស្នេហ៍សមគ្នាឥតខ្ចោះ តែរាល់ពេលជួបជាមួយអ្នកទាំងពីរ ប្រុសសង្ហារ​ស្រីស្អាត មួយ​គូ​នេះ តែងតែប្រកែកស្នេហ៍គ្រប់ពេលវេលា តែម្ដង។ 

 

 

លោក លឹម ជាឡាយ ជាបុរសសង្ហារសំបូរស្នេហ៍ និងបានឆ្លងកាត់ការសម្តែងរាប់មិនអស់ ជាពិសេសតាំងពីចាប់ដៃគូសម្តែងជាមួយតារាស្រី គៀត សុវណ្ណាឡាង កាន់តែធ្វើឱ្យប្រជាប្រិយភាពលោកលេចធ្លោឡើងថែមមួយកម្រិតទៀត។ យ៉ាងណាមិញ មួយរយៈចុងក្រោយនេះគេពុំឃើញវត្តមាន លោក លឹម ជាឡាយ និង គៀត សុវណ្ណាឡាង ចាប់ដៃគូគ្នាដូចមុនទេ ជាក់ស្តែងថ្មីៗនេះលោក លឹម ជាឡាយ បានថតរឿងថ្មីមួយឱ្យ ផលិតកម្ម LD Picture  ដែលមានចំណងជើងថា « អ្នកទី៣ » ដោយលោកសម្តែងជាមួយតួស្រី ២ នាក់ផ្សេងទៀតដែលមិនមែនជា គៀត សុវណ្ណាឡាង ដែលធ្លាប់ជាគូដួងតារា ស្ថិតក្នុងក្រសែភ្នែក និងការណុងកាមេរ៉ាសាព័ត៌មាន គ្រប់ពេលកន្លងមក​​នោះឡើយ។

 

លោក លឹម ជាឡាយ បានឱ្យដឹងថា លោកនឹងលេចមុខនៅក្នុងរឿង « អ្នកទី៣ » តែលើកនេះលោកមិនបានសម្តែងរួមគ្នាជាមួយ គៀត សុវណ្ណាឡាង នោះទេ ពីព្រោះអ្នកដឹកនាំរឿងបានជ្រើសរើសលោក សម្តែងជាមួយតួស្រី សួង ស៊ីធឿន និង ស៊ឹម ស្រីមុំ

 

 

តួប្រុសដ៏មានប្រជាប្រិយភាពរូបនេះ លើកឡើងថា៖ រឿងនីមួយៗគឺមានចរឹតតួខុសពីគ្នារហូត ដូចជារឿង ក្រម៉ុំបាយឆារ គឺជាមនុស្សប្រុសស្មោះត្រង់ស្នហា និង កំប្លែង Funnyៗ។ រឿងមួយទៀត គឺរឿង ប្រពន្ធអ្នកឆ្លាត គឺរឿងជីវិតតស៊ូ ជាមនុស្សក្រខ្សត់ ស្រលាញ់ប្រពន្ធកូន។ ប៉ុន្តែអានេះ គឺតួមួយបែបទៀត ដែលមានអ្នកទី៣មកបំបែកបំបាក់គ្រសារ…. ខ្ញុំសង្ឃឹមថាខ្សែរឿងនឹងទទួលការគាំទ្រ»។ 

 

តួឯកប្រុសដែលបានសណ្ដំអារម្មណ៍ Fan ភាពយន្តខ្មែររបស់ PNN ក្នុងរឿង ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់ បានបន្ថែមទៀតថា បន្ទាប់ពីជំងឺកូវីដ ១៩ មានការធូរស្រាយជាងមុនលោកទទួលបាន ការងារថ្មីៗជាបន្តបន្ទាប់។ ក្រៅពីថតរឿង « អ្នកទី ៣ » លោកថតលោក ក្ដោបក្ដាប់បានការថតរឿងមួយចំនួនទៀតឱ្យផលិតកម្មមួយ ផ្សេងៗ ។ 

 

 


តារាសម្ដែងលំដាប់តួឯក ចាយស្នាមញញឹមមិនចេះរីងស្ងួត លឹម ជាឡាយ កាន់តែល្បីល្បាញបន្ទាប់ពី មានវត្តមាននៅក្នុងរឿង « ក្រមុំបាយឆាយ » និងរឿង « ប្រពន្ធអ្នកឆ្លាត » ដែលបានដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN នាពេលកន្លងមក ។ សម្រាប់វត្តមានថ្មីនៅក្នុងរឿង « អ្នកទី ៣ » លោកសង្ឃឹមថា នឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់ ទស្សនិកជនមិនចាញ់ស្នាដៃមុនៗឡើយ ៕ 

 

អត្ថបទ ៖ ម៉ា រីសា

 
 
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024