ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

អតីត Frsehie សួង ស៊ីធឿន ដាក់ចិត្តខ្លាំងលើរឿង “អ្នកទី ៣”

១៨ ឧសភា ២០២០ | កម្សាន្ដ

អតីតដួងតារា Feshie ជំនាន់ទី​១៥ សួង ស៊ីធឿន ទើបតែទទួលថតរឿងថ្មីមួយដែលមានចំណងជើងថា « អ្នកទី ៣ » ដែលជាស្នាដៃថ្មីរបស់ផលិតកម្ម LD Picture គ្រោងនឹងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN ក្នុងពេលឆាប់ៗខាងមុខ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺវត្តមានថ្មីរបស់ សួង ស៊ីធឿន ក្នុងរឿងនេះពិតជាគួរឱ្យអាណិត ណាស់ ដោយ​នាងត្រូវលះលង់ស្វាមីរបស់ខ្លួន ព្រោះតែរឿងមួយ និងធ្វើឱ្យនាងឈឺចាប់បំផុត ។

 

តារាសម្តែង សួង ស៊ីធឿន បានបាត់មុខពីសិល្បៈមួយរយៈពេលធំ ក្រោយពីនាងជួបនូវរឿងរ៉ាវមិនល្អ ត្រូវគូស្នេហ៍ស្លាប់ចោលដោយសារគ្រោះថ្នាក់ចរាចណ៍  តែដើម្បីព្យាបាលរបួសផ្លូវចិត្ត សួង ស៊ីធឿន ក៏បានវិលត្រឡប់ចូលសិល្បៈវិញដោយទទួលថតរឿងថ្មីឱ្យផលិតករវ័យក្មេង ចាន់ណា រ៉ូណាន់ ។ ដោយឡែកថ្មីៗនេះ សួង  ស៊ីធឿន បានទទួលថតរឿងថ្មីមួយទៀតមានចំណងជើងថា « អ្នកទី ៣ » ជាស្នាដៃរបស់ផលិតកម្ម LD Picture នឹងមានដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN នាពេលឆាប់ៗខាងមុខ ។ ក្នុងរឿងនេះផងដែរ សួង ស៊ីធឿន ត្រូវបានផលិតករជ្រើសរើសសម្តែងជាតួអង្គដែលមានចរិតស្លូត បំផុត រហូតហ៊ានលះបង់ស្វាមីរបស់ខ្លួនឱ្យទៅអ្នកទី ៣ ។

 

 

សួង ស៊ីធឿន បានរៀបរាប់ប្រាប់ថា ចាប់តាំងពីថតភាពយន្តមករឿង « អ្នកទី ៣ » គឺជារឿងដែលនាងពេញចិត្តបំផុត ពីព្រោះរឿងនេះបង្កប់ទៅដោយការអប់រំ ព្រមទាំងបង្កប់នូវរឿងរ៉ាវអាថ៌កំបាំង ចាក់ដោតអារម្មណ៍ជាច្រើនឈុតឆាត រហូតធ្វើឱ្យនាងហ៊ានលះបង់មនុស្សជាទីស្រឡាញ់ទៅឱ្យនារីផ្សេង ។

 

នេះជាលើកដំបូងហើយដែលតារាសម្តែង សួង ស៊ីធឿន ត្រូវប៉ះគ្នាជាមួយបុរស លឹម ជាឡាយ នៅក្នុងរឿង « អ្នកទី ៣ » ថ្វីត្បិតតែថតរឿងនេះជួបនូវការលំបាកជាច្រើន តែសួង ស៊ីធឿន បានប្រឹងប្រែងសម្តែង បានយ៉ាងល្អទៅតាមអ្វីដែលអ្នកដឹកនាំរឿងចង់បាន នាងថែមទាំងរំពឹងថា ស្នាដៃថ្មីរបស់ខ្លួននឹងទទួលបានចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន ជាក់ស្តែងក្នុងរឿងនេះប្រជុំទៅដោយសិល្បករសិល្បការីនីសរុបប្រមាណជាង ១០០ នាក់ ដោយពួកគេបានពួតដៃគ្នាសម្តែងបានយ៉ាងល្អ មិនធ្វើឱ្យទស្សនិកជនខកបំណងឡើយ  ៕  

 

 

 

 

អត្ថបទ ៖ ម៉ា រីសា

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024