ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

ទស្សនារឿងភាគភីអិនអិន មានឱកាសឈ្នះរង្វាន់សំបុត្រចូលកម្សាន្តសួនសត្វភ្នំពេញសាហ្វារីឥតគិតថ្លៃ

២៥ កញ្ញា ២០២០ | កម្សាន្ដ

ឈ្នះសំបុត្រចូលទស្សនាសួនសត្វភ្នំពេញសាហ្វេរីងាយៗ ដោយទស្សនិកជនគ្រាន់តែដាន និងទស្សនាខ្សែភាពយន្តភាគ២រឿងដែលកំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ PNN

 

 

 

 

ពីស្ថានីយ៍ទូរទស្សន៍ដែលឈានមុខគេនៅកម្ពុជា ភីអិនអិន បានបង្កើតហ្គេមមួយ ដើម្បីផ្តល់ឱកាសឈ្នះរង្វាន់ជាច្រើនដល់ទស្សនិកជន ដែលនិយមតាមដានទស្សនារឿងភាគថៃ។ ជាពិសេស រង្វាន់ដែលទស្សនិកជនភាគច្រើនតែងតែទន្ទឹងរង់ចាំនោះ គឺជារង្វាន់ដ៏អស្ចារ្យដែលបានផ្តល់ដោយសួនសត្វភ្នំពេញសាហ្វារី នូវសំបុត្រចូលទស្សនាដោយឥតគិតថ្លៃផងដែរ។

 

 

សម្រាប់ការចូលរួមលេងហ្គេមនេះ ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រទាំងអស់ គ្រាន់តែធ្វើតាមការណែនាំទៅតាមលក្ខខណ្ឌដែលបានកំណត់ ដោយលោកអ្នកតាមដានទស្សនាសាច់រឿង ភាគថៃដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចំនួន ពីររឿង គឺរឿង «អធិដ្ឋានស្នេហ៍» និង រឿង «វាសនាកញ្ញាព្រៃភ្នំ»។
 


លោកអ្នក ជ្រើសរើសចម្លើយដែលត្រឹមត្រូវនៅក្នុងសំនួរដែលបានសួរ ហើយខមិនចម្លើយណាមួយដែលលោកអ្នករើសយក រួចផុសនៅក្នុង Poster ហ្គេមនោះ និងស៊ែ ចូលទៅក្នុងគណនីហ្វេសបុកផ្ទាល់ខ្លួនជាការស្រេច។

 

ទស្សនិកជន អាចចូលរួមលេងហ្គេមទាំងអស់គ្នា ចាប់ពីថ្ងៃទី ២១ ខែកញ្ញា រហូតដល់ថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២០ ។ ស្ថានីយទូរទស្សន៍ភីអិនអិន នឹងធ្វើការជ្រើសរើសយកអ្នកដែលមានសំណាងឈ្នះរង្វាន់ចំនួន ៦ នាក់ ។ 

 

រង្វាន់ធំ គឺសំបុត្រចូលទស្សនាសួនសត្វភ្នំពេញសាហ្វារី ក្នុងម្នាក់ ទទួលបាន ៣ សំបុត្រ និងវត្ថុអនុស្សាវរីយ៍ពីភីអិនអិន ជាច្រើនទៀត។ សូមកុំឲ្យឱកាសនេះ រំលងផុតទៅឲ្យសោះ។ 

 


រឿង វាសនាកញ្ញាព្រៃភ្នំ មានផ្សាយជូនទស្សនាចាប់ពីថ្ងៃ ព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ វេលាម៉ោង ០៩ យប់។

 


រឿង អធិដ្ឋានស្នេហ៍ មានផ្សាយជូនទស្សនាចាប់ពីថ្ងៃ ចន្ទ ដល់ថ្ងៃ សុក្រ វេលាម៉ោង ០៦ ល្ងាច។

 

 

 

អត្ថបទ និងរូបភាព៖ PNN ​​​​​​​

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024