ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

វេជ្ជបណ្ឌិតចូលនិវត្តន៍វ័យ ៧៥ឆ្នាំ ជាពលរដ្ឋកម្ពុជាទី ៤ ដែលស្លាប់ដោយកូវីដ-១៩

២២ មីនា ២០២១ | ព័ត៌មានជាតិ

ក្នុងសេចក្ដីប្រកាសព័ត៌មានថ្មីៗនេះ របស់ក្រសួងសុខាភិបាលបានបង្ហាញថា អ្នកជំងឺកូវីដ-១៩ ភេទប្រុស វ័យ ៧៥ឆ្នាំ ជាវេជ្ជបណ្ឌិតចូលនិវត្តន៍ និងជាប្រធានគណៈកម្មការវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រកីឡា នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC ទទួលមរណភាពនៅថ្ងៃចន្ទ ទី ២២ មីនានេះ វេលាម៉ោង ៨:០០ព្រឹក។

 

 

លិខិតដដែលបញ្ជាក់ថា អ្នកជំងឺបានចូលសម្រាកនៅមន្ទីរពេទ្យខ្មែរ-សូវៀត នៅព្រឹកថ្ងៃទី ២១ មីនា ក្នុងសភាពហត់ខ្លាំង។ ដោយគ្រូពេទ្យពិនិត្យឃើញថា មានអាការៈហត់ខ្លាំង និងពិបាកដកដង្ហើម ព្រមទាំងការវិវត្តរហ័សទៅរកសភាពធ្ងន់ធ្ងរខ្លាំង នៅអំឡុង ៣-៤ ថ្ងៃមុនចូលមន្ទីរពេទ្យ បូករួមទាំងជំងឺប្រចាំកាយលើសឈាមផង។

 

 

ការថតសួតបង្ហាញថា មានការរលាកធ្ងន់ធ្ងរទាំងសង្ខាង និងខ្សោយសួតខ្លាំង រហូតគ្រូពេទ្យប្រើម៉ាស៊ីនជំនួយដង្ហើមហើយនៅតែមិនអាចជួយបាន និងបានធ្វើមរណកាល នាព្រឹកថ្ងៃទី ២២ មីនានេះទៅ៕
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024