ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

គិតត្រឹម​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ អ្នកឆ្លងជំងឺ កូវីដ១៩ កើន​ដល់​២៣នាក់ នៅ​ខេត្ត​ព្រះសីហនុ 

២៧ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

មន្ត្រីក្នុងក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ អោយPNN ដឹង​នៅ​ព្រឹកថ្ងៃ២៧ កុម្ភៈ ២០២១ ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ដែល​កំពុងដាក់ព្យាបាលក្នុងអាគារដាច់ដោយឡែក នៅមន្ទីរពេទ្យ​បង្អែកខេត្ត គិតត្រឹមព្រឹកថ្ងៃ​២៧ កុម្ភៈ ២០២១ ឡើងដល់២៣នាក់ហើយ ជាជនជាតិចិនទាំងអស់ មិនមានពលរដ្ឋខ្មែរទេ។

 

 

 

ជាមួយគ្នានេះអនុវត្តន៍តាមគោលការណ៍បន្ទាន់ៗរបស់រដ្ឋបាលខេត្ត ក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ក្នុងការ​គ្រប់​គ្រង ព្យាបាលអ្នកជំងឺផង  និងរៀបចំបំពាក់ឧបករណ៍ បរិក្ខារ វិជ្ជសាស្ត្រ បន្ថែម​ផង សម្រាប់ប្រយុទ្ធជំងឺ Covid-19 ក្នុងខេត្តព្រះសីហនុ ឲ្យទទួលបានជោគជ័យ​៕

 

 

 

អត្ថបទ និង រូបភាព៖ ហ៊ុយ ប៊ុនឡេង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024