ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

អគ្គរដ្ឋទូតឥណ្ឌាថ្លែង​សារ​ពិសេស​ជូន​ប្រជាជន​កម្ពុជា ក្នុង​ខួប​ទី​៧២ ទិ​វាសាធារណរដ្ឋ​ឥណ្ឌា

២៨ មករា ២០២១ | ព័ត៌មានជាតិ

ក្នុងឱកាសនៃទិវាសាធារណរដ្ឋឥណ្ឌា ខួបលើកទី៧២ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកជំទាវ ទេវ្យានី ខូប្រាកាដេ បានថ្លែងសារពិសេស ជូនដល់ប្រជាជនកម្ពុជា។ លោកជំទាវ បានចាត់ទុកឆ្នាំ២០២០ ថាពេលវេលាលំបាកមួយ ប៉ុន្តែបានធ្វើឲ្យប្រទេសកម្ពុជា និងឥណ្ឌា រួមគ្នា បន្ថែមទៀត នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។ ប្រមុខការទូតកម្ពុជា បានស្វាគមន៍ចំពោះសារពិសេសនេះ។

 


ការឈានមកដល់ នៃឆ្នាំ ២០២១ បាននាំមកនូវក្តីសង្ឃឹមដល់យើងទាំងអស់គ្នា ក្នុងការទទួលបានវ៉ាក់សាំងការពារប្រឆាំងនឹងជំងឺកូវីដ-១៩។ នេះគឺជាសារថ្លែងចេញពីលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា។  ឥណ្ឌាដែលស្ថិតក្នុងចំណោមប្រទេសផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩។

 


នៅចំពោះមុខរដ្ឋមន្ត្រីក្រសួងកាបរទេសកម្ពុជា និងអ្នកចូលរួមក្នុងពិធីអបអរសាទរទិវាសាធារណរដ្ឋឥណ្ឌា លោកជំទាវ ខូប្រាកាដេ បានគូសបញ្ជាក់ថា ប្រទេសឥណ្ឌា ផលិតវ៉ាក់សាំង បាន ជាង ៦០ ភាគរយ នៃ ពិភពលោក  និងបានបាន ដើរតួ ជា ឱសថស្ថាន នៃ ពិភពលោក យ៉ាងពិត ប្រាកដ ហើយ នេះ បានបង្ហាញ នូវ សារៈសំខាន់ របស់ខ្លួន ដល់ ពិភពលោក នៅក្នុង បរិបទ នៃ ការរីក រាលដាល ជំងឺ កូ វីដ ១៩» ។ 

 


លោកជំទាវបានបន្តក្នុងន័យដើមថា ខ្ញុំបានពាំនាំសំណូមពររបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនសុំជំនួយវ៉ាក់សាំងឥណ្ឌាជូនដល់កម្ពុជាពីថ្នាក់ដឹកនាំរបស់ខ្ញុំ។ វ៉ាក់សាំងការពារជំងឺកូវិដ១៩ដែលផលិតនៅប្រទេសឥណ្ឌាបានដឹកជញ្ជូនទៅឲ្យទៅប្រទេសជិតខាងរបស់ឥណ្ឌា មួយចំនួនដូចជាមីយ៉ាន់ម៉ា ប៊ូតាន ស្រីលង្កា នេប៉ាល់ បង់ក្លាដែសជាដើម។ ដើម្បីផ្សាភ្ជាប់ចំណងមិត្តភាពជាមួយកម្ពុជា ខ្ញុំជឿជាក់ថាយើងនឹងអាចផ្តល់វ៉ាក់សាំងមួយចំនួនដល់កម្ពុជា។

 


ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងស្វាគមន៍សុន្ទរថារបស់លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា និងមានសេចក្ដីសង្ឃឹមជឿជាក់ថាឆ្លងកាត់បញ្ហាប្រឈមក្នុងវិបត្តិកូវីដ១៩នេះ ប្រទេសទាំងពីរនឹងសម្រេចបាននូវការពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាថ្មីៗបន្ថែមទៀតដើម្បីវិបុលភាពនៃប្រទេសទាំងពីរ និងសាកលលោក។

 

សូមបញ្ជាក់ថា ពាក់ព័ន្ធសំណើរសុំវ៉ាក់សាំង ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ជូនទៅកាន់រដ្ឋាភិបាលឥណ្ឌានោះ ពេលនេះភាគីឥណ្ឌា និងក្រសួងសុខាភិបាលកម្ពុជាបានឈានដល់ការធ្វើទំនាក់ទំនងហើយ។ នេះបើតាមលោកជំទាវអគ្គរដ្ឋទូតឥណ្ឌាថ្លែងប្រាប់ប្រមុខការទូតកម្ពុជាក្នុងជំនួបកាលពីពេលថ្មីៗនេះ៕

 

អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ សែត ប៊ុនថាន់
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024