ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

តើរដ្ឋមានអភិក្រម និងយុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហាសង្គម-សេដ្ឋកិច្ចកម្ពុជាក្នុងវិបត្តិកូវីដ-១៩ ដោយរបៀបណាខ្លះ?

១៥ កញ្ញា ២០២០ | សេដ្ឋកិច្ច

រាជរដ្ឋាភិបាលថៃ បានសម្រេចរក្សាទុកថវិកាសរុបជាង៤ពាន់៤រយលានដុល្លារអាមេរិក ពីកញ្ចប់ថវិកាកណ្ដាលឆ្នាំ២០២១ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងឥទ្ធិពលនៃវិបត្តិកូវីដ-១៩ ដែលបាននិងកំពុងវាយប្រហារយ៉ាងដំណំមកលើសេដ្ឋកិច្ចថៃ នាពេលបច្ចុប្បន្ននេះ។ នេះបើតាមការះអាងរបស់អគ្គនាយកការិយាល័យថវិការបស់ថៃ ដែលបានបញ្ជាក់នៅក្នុងសារព័ត៌មាន The Nation Thailand។


លោក ឌីចាប់ពីវ៉ាត់ ណាសុងក្លា ដែលជាអគ្គនាយកការិយាល័យថវិកា បានបញ្ជាក់ថា ទឹកប្រាក់ជាង៤ពាន់៤រយលានដុល្លារអាមេរិកនោះ នឹងត្រូវប្រើប្រាស់ទៅលើការចំណាយក្នុងករណីចាំបាច់ និងបន្ទាន់។ ក្នុងនោះ មានថវិកាជាង ៣ពាន់លានដុល្លារ នឹងត្រូវបែងចែកសម្រាប់ការចំណាយក្រោមការគ្រប់គ្រងដោយនាយករដ្ឋមន្ត្រី។


ការបែងចែងថវិកាជាង ៤ពាន់៤រយលានដុល្លារ នោះ នឹងត្រូវចំណាយលើវិធានការដើម្បីកាត់បន្ថយផលប៉ះពាល់នៃមេរោគរាតត្បាត បន្ថែមពីលើកញ្ចប់ថវិកាជំរុញសកម្មភាពសេដ្ឋកិច្ច ដែលមានស្រាប់ជាង  ៣៥ពាន់លានដុល្លារ ដែលរាជរដ្ឋាភិបាលថៃ បានខ្ចីយកប្រើប្រាស់។


អគ្គនាយកការិយាល័យថវិកាថៃ ដដែលនេះ បានគូសបញ្ជាក់បន្ថែមថា កញ្ចប់ថវិកាជាង៤ពាន់ ៤រយលានដុល្លារថ្មីនេះដែរ ក៏ត្រូវបានចាត់ទុកថា គ្រប់គ្រាន់សម្រាប់ការបន្ធូរបន្ថយផលប៉ះពាល់នៃរលើកឆ្លងរីករាលដាលទី២ ដែលអាចនឹងកើតមានឡើង៕
 

 

អត្ថបទ៖ ចាន់ ភារម្យ និងរូបភាពឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024