ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

រហូតមកទល់ពេលនេះ នៅខេត្តកណ្តាលទឹកទន្លេមេគង្គបានហូរចាក់ចូលតាមដងព្រែកបានចំនួន ២៤ព្រែកហើយ ក្នុងចំណោមព្រែកសរុបចំនួន ៩២។ 

៣១ សីហា ២០២០ | ព័ត៌មានជាតិ

ក្រសួងធនធានទឹកនិងឧតុនិយមបានអោយដឹងថាកម្ពស់ទឹកនៅស្ថានីយ៍ជលសាស្ត្របឹងទន្លេសាប កំពង់លួង គឺទឹកមានកម្ពស់ ២.៦៣ម៉ែត្រ បើប្រៀបធៀបនឹងម្សិលមិញគឺកើនឡើង ០.០៨ ម៉ែត្រ។ 

 

 

ដោយឡែកស្ថានភាពទឹកទន្លេមេគង្គនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅស្ថានីយ៍ទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់ ៥.៧១ម  និងស្ថានីយ៍ទន្លេបាសាក់-កោះខែល កម្ពស់ ៥.១៤ម ។

 

នៅតាមបណ្តាព្រែកមួយចំនួនផ្នែកខាងកើត និងផ្នែកខាងលិចទន្លេបាសាក់ ក្នុងស្រុកកោះធំ ខេត្តកណ្តាល បានហូរចូលចាក់ទៅតំបន់ទំនាប បានចំនួនប្រមាណ២៤ព្រែក ក្នុងចំណោមព្រែកចំនួនសរុប ៩២។

 

 

គួររម្លឹកថា អ្នកនាំពាក្យក្រសួងធនធានទឹក ឯកឧត្តម ចាន់ យុត្តា ធ្លាប់អោយដឹងថាតាមការសង្កេតរបស់ស្ថានីយឧតុនិយមធំៗនៅអាស៊ី អឺរ៉ុប អាមេរិក បានបង្ហាញថា ចាប់ពីខែកញ្ញា ឆ្នាំ ២០២០ នេះតទៅ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់មួយចំនួន នឹងទទួលរងឥទ្ធិពលពីបាតុភូត La Nina ៦០ % និង ៤០ % ទៀត ជាបាតុភូត Enso ។ 

 

 

លក្ខខណ្ឌអាកាសធាតុខាងលើនេះ គឺមានសភាពប្រហាក់ប្រហែលនឹងស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ ១៩៨១ និងឆ្នាំ ២០១០ ។

 

ជំនន់ទឹកភ្លៀង អាចនឹងកើតមានឡើងញឹកញាប់ ចាប់ពីពាក់កណ្តាលខែកញ្ញា ដល់ចុងខែតុលា ឆ្នាំ ២០២០ ៕

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024