ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

សម្ព័ន្ធសហគ្រាសធនតូច និងមធ្យមកម្ពុជា បន្តជម្រុញបង្កើតតំបន់សហគ្រាសផលិតប្រមូលផ្តុំទូទាំង២៥ ខេត្ត

២៧ សីហា ២០២០ | សេដ្ឋកិច្ច

សម្ព័ន្ធសហគ្រាសធនតូច និងមធ្យមកម្ពុជាកំពុងអនុវត្តជំរុញបង្កើតតំបន់សហគ្រាសប្រមូលផ្តុំសម្រាប់សហគ្រាសធន់តូច និងមធ្យមកម្ពុជា ដែលការធ្វើដូច្នេះដើម្បីជាការលើកទឹកចិត្តដល់អ្នកផលិតក្នុងស្រុកឲ្យទទួលបានការអនុគ្រោះពីរាជរដ្ឋាភិបាលទាំងផ្នែកពន្ធដារ ពន្ធគយ និងសាវនកម្មជាដើម ខណៈបច្ចុប្បន្នការទទួលបានការលើកទឹកចិត្តផ្នែកនេះគឺនៅ មាន កម្រិតនៅឡើយ។

 

លោកឧកញ៉ា តែ តាំងប៉រ ប្រធានសម្ព័ន្ធសហគ្រាសធន់តូច និងមធ្យមកម្ពុជាបានគូសបញ្ជាក់ប្រាប់ភីអិនអិនថា សម្ព័ន្ធសហគ្រាសធនតូច និងធម្យមកម្ពុជាមានគោលបំណងនឹងនៅតែព្យាយាមជំរុញបើកការផ្សព្វផ្សាយតាមបណ្តាខេត្តទាំង២៥ អំពីគោដៅបង្កើតតំបនទីតាំងផលិតប្រមូលផ្តុំសម្រាប់សហគ្រាស ដោយនឹងត្រូវចំណាយជាង ១០ម៉ឺនដុល្លារសម្រាប់ការផ្សព្វផ្សាយនេះ។ការប្រមូលផ្តុំសហគ្រាសក្នុងស្រុកនេះពិតជាសំខាន់ខ្លាំងណាស់ដែលនឹងអាចជុំរុញឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនថែមមួយកម្រិតទៀត ដែលអាចទប់ទាល់នឹងបញ្ហាប្រឈមសកល និងជាពិសេសគឺការចូលរួមបង្កើតការងារក្នុងស្រុកបានកាន់តែច្រើនទៀតផង៕

 


អត្ថបទ៖ ស៊ឺន សុន 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024