ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

CMAC៖ មីន និងសំណល់ជាតិផ្ទុះជិត ៤លានគ្រាប់ ត្រូវបានបោសសំអាត និងកំទេចចោល ក្រោយសង្គ្រាម

០៤ សីហា ២០២០ | ព័ត៌មានជាតិ

អគ្គនាយកអង្គភាពស៊ីម៉ាក់បានអោយដឹងថា  ក្រោយសង្គ្រាមមានគ្រាប់មីននិងសំណល់ជាតិផ្ទុះចំនួនជិត៤លានគ្រាប់ហើយដែលបានបោសសំអាតនិងកំទេចចោល និងកំលាំងជំនាញរុករកបោសសំអាតគ្រាប់មីននិងគ្រាប់សំណល់ពីសង្គ្រាមមានចំនួនប្រមាណ៤០០០-៥០០០នាក់ដែលកំពុងធ្វើការងារនេះ ។

 

 

សូមរំលឹកថាសង្គ្រាមជាង៣០ឆ្នាំ និងការប្រើប្រាស់គ្រាប់បែកទម្លាក់ គ្រាប់យុទ្ធភណ្ឌ័ររាប់លានគ្រាប់ដោយប្រើប្រាស់ប្រយុទ្ធគ្នានៅតាមសមភូមិពាសពេញផ្ទៃប្រទេស ដែលមានអ្នកកំលាំងប្រយុទ្ធរាប់សែនរាប់ម៉ឺននាក់ រីឯកំលាំងជំនាញរុករកបោសសំអាតគ្រាប់មីននិងគ្រាប់សំណល់ពីសង្គ្រាមមានចំនួនប្រមាណ៤០០០-៥០០០នាក់ដែលកំពុងធ្វើការងារនេះ ។ 

 

 

អគ្គនាយកអង្គភាពស៊ីម៉ាក់បានអំពាវនាវប្រជាពលរដ្ឋមេត្តាចូលរួមនិងប្រុងប្រយត្ន័ទាំងអស់គ្នា ចៀសវាងដាច់ខាតប៉ះពាល់វាយដំរើសគ្រាប់មីននិងសំណល់ជាតិផ្ទុះសង្គ្រាម ករណីបានជួបប្រទះឃើញគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមសូមមេត្តាប្រញាប់ទាក់ទងមកកងកំលាំងប៉ូលីសមូលដ្ឋាន ឬកងយោធពលខេមរភូមិន្ទ ឬកំលាំងស៊ីម៉ាក់ ឬអាជ្ញាធរមូលដ្ឋាន ដើម្បីមានវិធានការបង្ការ និងដោះស្រាយបោសសំអាតជូន ៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024