ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

អគ្គនាយកស៊ីម៉ាក់បញ្ជាក់ថា គ្រាប់បែកដែលយកទៅធ្វើជាជួងនៅតាមវត្ត  សាលារៀន និងស្នាក់ការភូមិ ភាគច្រើនគ្មានរំសេវ និងក្បាលគីបបង្កឲ្យផ្ទុះទេ

១៦ កក្កដា ២០២០ | ព័ត៌មានជាតិ

យោងតាមផេករបស់ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ សូមបញ្ជាក់បន្ថែមថា ក្រោយសង្គ្រាមបានបញ្ចប់ គ្រាប់បែកទម្លាក់ពីយន្តហោះ ឬយកសំបកគ្រាប់សំណល់ជាតិផ្ទះពីសង្គ្រាមមួយចំនួនមកធ្វើជាជួង តាមវត្តអារាម តាមសាលា និងតាមស្នាក់ការភូមិ ស្ទើតែជារឿងធម្មតាទៅហើយ គ្មានអ្វីចំឡែកទេ ។

 


ស្របតាមការរីកចំរើននិងផ្លាស់ប្តូររបស់សង្គមជាតិ ការប្រើប្រាស់គ្រាប់សំណល់ជាតិផ្ទុះសំណល់ពីសង្គ្រាម ទាំងនេះធ្វើជាឧបករណ៍ប្រើប្រាស់ ត្រូវបានហាមឃាត់ ដើម្បីចៀសវាងការផ្តល់សារខុសដល់ក្មេងៗ នឹងអាចបង្កគ្រោះថ្នាក់នៅពេលក្មេងៗអាចលេងវាយគ្រាប់ផេ្សងៗទៀត។
 

សូមបញ្ជាក់ថា គ្រាប់បែកដួងដែលជួបប្រទះនៅតាមវត្តអារាម សាលារៀន និងស្នាក់ការភូមិនោះ ភាគច្រើន គ្មានរំសេវ និងក្បាលគីបបង្កផ្ទុះទេ! ប៉ុន្តែដើម្បីបំរើគោលការណ៍អប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមនោះ ទើបត្រូវដកហូត ។ ហើយនៅសល់តាមវត្តអារាម សាលារៀន និងស្នាក់ការភូមិ មូលដ្ឋានសាធារណៈមួយចំនួនទៀត មិនទាន់ជ្រាប និងមិនទាន់បានដកហូត ដោយគ្មានពត៌មាន។

 


បញ្ហានៅសេសសល់នេះ មាននៅក្នុងក្របខណ្ឌ័ទូទាំងប្រទេសមិនមែនតែនៅខេត្តព្រៃវែង ស្វាយរៀង ឬកំពង់ធំ សៀមរាបនោះទេ។
សូមបញ្ជាក់ ថា រយះពេល៦ខែឆមាសទី១ឆ្នាំ២០២០នេះ កំលាំងទាំង២បានធ្វើការអប់រំពីគ្រោះថ្នាក់ដោយសារមីននេះបានចំនួន៩,៥៧០លើក ដល់២៧៤,១៨១ខ្នងផ្ទះ គិតជាមនុស្សរាយបានចំនួន៧៣២,៧៩១នាក់៕

រូបភាព និងប្រភព៖ ផេកអគ្គនាយកស៊ីម៉ាក់

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024