ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

Yellen ៖សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មថ្មីលើអ៊ឺរ៉ង់នៅថ្ងៃខាងមុខ

 

 

លោកស្រី  Janet Yellen  រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក នៅថ្ងៃអង្គារ(១៦មេសា) បានព្រមានថា សហរដ្ឋអាមេរិក មានបំណងដាក់ទណ្ឌកម្មថ្មីលើប្រទេសអ៊ីរ៉ង់នៅប៉ុន្មានថ្ងៃខាងមុខ ដោយសារអ៊ឺរ៉ង់បានបើកការវាយប្រហារដែលមិនធ្លាប់មានពីមុន ទៅលើអ៊ីស្រាអែល ហើយចំណាត់ការនៃទណ្ឌកម្មទាំងអស់នោះគឺ ស្វែងរកការកាត់បន្ថយសមត្ថភាពនាំចេញប្រេងរបស់ប្រទេសអ៊ីរ៉ង់។

 

«ទាក់ទងនឹងការដាក់ទណ្ឌកម្ម ខ្ញុំរំពឹងយ៉ាងពេញទំហឹងថា យើងនឹងចាត់វិធានការដាក់ទណ្ឌកម្មបន្ថែមលើអ៊ីរ៉ង់នៅថ្ងៃខាងមុខ»។ លោកស្រីYellenថ្លែងក្នុងសន្និសីទសារព័ត៌មាននៅក្រៅកិច្ចប្រជុំមូលនិធិរូបិយវត្ថុអន្តរជាតិនិងកិច្ចប្រជុំធនាគារពិភពលោកនៅទីក្រុងវ៉ាស៊ីនតោន។ 

 

«យើង មិនបង្ហាញពីទណ្ឌកម្ម ប៉ុន្តែក្នុងការពិភាក្សា ខ្ញុំមានជម្រើសទាំងអស់ដើម្បីបង្អាក់ហិរញ្ញប្បទានភេរវកររបស់អ៊ីរ៉ង់»។ លោកស្រីYellen បន្ថែម។ 
 

លោកស្រីបាននិយាយថា រតនាគារអាមេរិក និងក្រសួងការបរទេសអាមេរិក បានចាត់វិធានការពីមុន ដើម្បីទប់ស្កាត់ឥរិយាបទដែលធ្វើឱ្យមានអស្ថិរភាពរបស់អ៊ីរ៉ង់ ដោយការកាត់បន្ថយសមត្ថភាពនាំចេញប្រេង។

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024