ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤

មនុស្ស២នាក់ស្លាប់ដោយសារអាកាសធាតុក្តៅខ្លាំងនៅប្រទេសឥណ្ឌា

រដ្ឋOdisha ជារដ្ឋស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌាមានអាកាសធាតុក្តៅឡើងដល់៤៤,៩អង្សាសេរ(ឬស្មើនិង១១៣អង្សាហ្វារិនហៃ) ដែលជាកម្រិតអាកាសធាតុក្តៅបំផុតនៅក្នុងកំណត់ត្រាសម្រាប់ខែមេសា បានបណ្តាលឱ្យមនុស្សយ៉ាងតិច២នាក់ស្លាប់នៅរដូវក្តៅនេះ។ នេះបើតាមការឱ្យដឹងពីប្រធានសុខាភិបាលរដ្ឋOdisha។ 

 

 

 

 

អ្នកវិទ្យាសាស្ត្រ លើកឡើងថា បំរែបំរួលលអាកាសធាតុកំពុងរួមចំណែកដល់រលកកំដៅកាន់តែញឹកញាប់ ធ្ងន់ធ្ងរ និងអាកាសធាតុក្តៅត្រូវអូសបន្លាយយូរនាអំឡុងពេលរដូវក្តៅ។

 

ចំណែកនៅរដ្ឋKerala ប្រទេសឥណ្ឌា គេសង្ស័យថាមនុស្ស២នាក់ស្លាប់ដោយសារអាកាសធាតុក្តៅ។ យោងសារព័ត៌មានក្នុងតំបន់Hindu ឱ្យដឹងនៅថ្ងៃច័ន្ទ។ ស្ត្រីវ័យចំណាស់អាយុ៩០ឆ្នាំ និងបុរសអាយុ៥៣ឆ្នាំ ស្លាប់នៅរដ្ឋKerala នៅថ្ងៃអាទិត្យ ខណៈអាកាសធាតុក្តៅឡើងដល់៤១,៩អង្សាសេរ(ឬស្មើនិង១០៧អង្សាហ្វារិនហៃ) ដែលកម្រិតក្តៅនេះលើសពីកម្រិតក្តៅជាប្រក្រតី៥,៥អង្សាសេរ។ 

 

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ឱ្យដឹងថា យើងនៅមិនទាន់បានការបញ្ជាក់មកនៅឡើយទេថាពួកគេស្លាប់ដោយសារអាកាសធាតុក្តៅ។ នីតិវិធីពិនិត្យសាកសពនៅបន្ត។ 

 

ចំណែករដ្ឋTamil Nadu ដែលជារដ្ឋក្បែរខាងរដ្ឋខាងលើ មានអ្នកនយោបាយម្នាក់នៅក្នុងរដ្ឋនេះ បានចែកចាយផ្លែឈើស្រស់ ផ្លែដូងនិងភេសជ្ជៈត្រជាក់នៅទីក្រុង Chennai ដើម្បីជួយប្រជាជនឱ្យត្រជាក់ទប់និងអាកាសធាតុក្តៅនៅខាងក្រៅបាន។ 

 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024