ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤

ក្រសួងពាណិជ្ជកម្មថៃ ជំរុញការនាំចេញអង្ករទៅកាន់បណ្តាប្រទេសក្នុងតំបន់

៣០ មេសា ២០២៤ | សេដ្ឋកិច្ច

 

ក្រសួងពាណិជ្ជកម្មថៃ កំពុងជំរុញការលក់អង្ករ រវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ទៅកាន់ប្រទេសឥណ្ឌូណេស៊ី ខណៈពេល ខិតខំឈានទៅមុខជាមួយនឹង ផែនការក្នុងការចរចាការលក់ជាមួយប្រទេសចិនផងដែរ។ នេះបើយោងតាមការចេញផ្សាយ នៅថ្ងៃនេះដោយសារព័ត៌មានក្នុងស្រុកថៃ។

 

 

កាលពីចុងឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន ប្រទេសឥណ្ឌូនេស៊ី បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការទិញអង្ករចំនួន ១លានតោនពីប្រទេសថៃ តាមរយៈកិច្ចព្រមព្រៀងរដ្ឋាភិបាលនិងរដ្ឋាភិបាល។

 


ស្តុកដំបូងដែលមានចំនួន ៥ម៉ឺន ៥ពាន់តោន ត្រូវបានលក់ទៅឱ្យ ប្រទេសឥណ្ឌូណេស៊ី ជាមួយនឹងការដឹកជញ្ជូន ត្រូវបានរំពឹងទុកថា ធ្វើឡើងនៅក្នុងខែនេះ។
ក្រសួងពាណិជ្ជកម្មថៃ បានបន្ថែមថា ខ្លួនកំពុងធ្វើការលើកិច្ចព្រមព្រៀងសម្រាប់ស្តុកនាំចេញទី ២។

 


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លើកឡើងថា ក្រសួងកំពុងរង់ចាំលទ្ធផលនៃរយៈពេលចែកចាយអង្ករបន្ថែម ២៨ម៉ឺនតោន ក្រោមកិច្ចសន្យាជាមួយប្រទេសចិន។ក្រសួងក៏កំពុងធ្វើការលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ជាមួយប្រទេសផ្សេងទៀតដែរ ប៉ុន្តែបានបដិសេធមិនបង្ហាញព័ត៌មានលម្អិត ដើម្បីការពារការបន្ថយតម្លៃដោយ ដៃគូប្រកួតប្រជែង។

 


កាលពីឆ្នាំមុន ប្រទេសថៃបាននាំចេញអង្ករចំនួន ៨លាន ៧សែនតោន ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ឆ្នាំ។សូមជម្រាបថា ទីផ្សារនាំចេញអង្ករសំខាន់ៗរបស់ប្រទេសថៃ រួមមាន សហរដ្ឋអាមេរិក ចិន កាណាដា និងហុងកុង៕


 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024