ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

ដំណើរការថតភាពយន្តភាគខ្មែរ រឿង អាថ៌កំបាំងត្រីសូល៍ ជិតបញ្ចប់ហើយ

២៩ កញ្ញា ២០១៧ | កម្សាន្ដ

គិតមកទល់ពេលនេះ ដំណើរការថតភាពយន្តភាគខ្មែរ រឿង អាថ៌កំបាំងត្រីសូល៍ ជិតបញ្ចប់ការផលិតរបស់ខ្លួនហើយ ខណៈក្រុមការងារផលិត និងតារាសម្ដែង កំពុងតែរួមគ្នាសម្រុកថតខ្សែភាពយន្តភាគមួយនេះ ឲ្យបានកាន់តែឆាប់ សម្រាប់ការចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិន។

 


តាមការបញ្ជាក់របស់ផលិតករផ្ទាល់ ចាប់តាំងពីដំណើរការថត រហូតមកដល់ពេលនេះ រឿងភាគ អាថ៌កំបាំងត្រីសូល៍នេះ សម្រេចបានជាង៥០ភាគរយ ហើយគ្រោងនឹងបញ្ចប់ការផលិត និងចាក់បញ្ចាំងជាផ្លូវការណ៍នៅដើមឆ្នាំ២០១៨។
រឿងភាគដែលចូលរួមសម្ដែងដោយតួកុនខ្មែរថៃរួមគ្នានេះ មានការចូលរួមសម្ដែងសម្ដែង ដោយតារាខ្មែរ ២គូ និងតារាថៃ១គូ ក្នុងនោះមានដូចជា  លោក ខាត់ វៃហាំង កញ្ញា ស៊ីន យ៉ូប៊ីន លោក យឹម ណារ៉ា និង តារាប្រុសស្រីថៃមួយគូទៀត គឺ កញ្ញា Mai និង លោក Peth។

 

សកម្មភាពនៃការថតរឿង អាថ៌កំបាំងត្រីសូល៍។

 

 

ខ្សែភាពយន្តដែលសម្ដែងរួមគ្នាដោយតារាខ្មែរថៃនេះ គឺជាប្រភេទរឿងភាគបង្កប់នូវគ្រប់រសជាតិនៃទម្រង់សិល្បៈ មានទាំងឈុតឆាកស្នេហា មនោសញ្ចេតនា វាយប្រហារ កំប្លែង លាយឡំនឹងឈុតឆាកបែបអភិនិហារ ហើយក៏ជាខ្សែភាពយន្តដំបូងដែលតារាខ្មែរ និងតារាថៃសហការសម្ដែងរួមគ្នាសម្រាប់រឿងភាគទូរទស្សន៍៕

 

ប្រភព៖ PNN Entertainment News

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024