ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ដួង ម៉ានិច មិនបារម្ភទស្សនិកជនជ្រេញមុខ

០១ កញ្ញា ២០១៧ | កម្សាន្ដ

តារា​សម្ដែង សិចស៊ី ​ដែល​កំពុង​មាន​ទីផ្សារ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​ កញ្ញា ដូង ម៉ានិច និយាយ​ថា​ នាង​មិន​បារម្ភ​​រឿង​ទស្សនិកជន ​អាច​ជ្រេញ​មុខ ចំពោះ​វត្តមាន​របស់​នាង​លេចមុខ​ច្រើន ​លើ​​ទីផ្សារ​ភាពយន្ត ​​ក្នុង​ឆ្នាំ​២០១៧​នេះ​ទេ​។ ​កញ្ញា​ មាន​តែ​បង្ហាញ​ក្ដី​សប្បាយ​រីករាយ​ទៅ​វិញ ​នៅ​ពេល​ឃើញ​ទស្សនិកជន​ងាក​មក​គាំទ្រ​ច្រើន​លើ​វិស័យ​ភាពយន្ត​ខ្មែរ។

 

 

តារា​សម្ដែង​ កំពុង​លេចធ្លោ​ ក្នុង​រឿង​ភាគ​របស់ PNN គឺ​រឿង”ពស់​កេងកង” បន្ត​ថា ​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ កញ្ញា​ទទួល​ថត​ភាពយន្ត​ទាំង​ដុំ និង​ភាគ ដោយ​ទទួលតំណែង​ជា​តួឯក​មិន​ក្រោម ៥​រឿង​នោះ​ទេ។ បើ​ទោះ​​មាន​ការ​​លើក​ឡើង​ថា នាង​បង្ហាញ​មុខ​ក្នុង​រឿង​​ច្រើន​បន្ដិច​ក្ដី ប៉ុន្តែ​សម្រាប់ ដួង ម៉ានិច នៅ​តែ​គិត​ថា​ជា​ចំនួន​មួយ​តិចតួច​នៅ​ឡើយ​សម្រាប់​នាង​។

 

 

តារា​សម្ដែង​រូប​នេះ ចង់​សម្ដែង​ភាពយន្ត​ឱ្យ​បាន​កាន់​តែ​ច្រើន​ទៀត​តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​ធ្វើ​យ៉ាង​ណា​​ជួយ​លើក​ប្រជាប្រិយភាព​ឱ្យ​កាន់​តែ​ខ្ពស់​ជាង​មុន។ ម៉ានិច ​អះអាង​ថា​ រយៈ​ពេល ១០​ឆ្នាំ​ហើយ​ ដែល​កញ្ញា​រង់ចាំ​​ទម្រាំ​មាន​ថ្ងៃ​នេះ ដូច្នេះ​កញ្ញា​មិន​ចង់​ឱ្យ​ឱកាស​បាត់បង់​ឡើយ ដោយ​ធ្វើ​យ៉ាង​ណា​ខិត​ខំ​សម្ដែង​​ភាពយន្ត​ឱ្យ​បាន​ច្រើន​ទាន់​នៅ​មាន​ទីផ្សារ។

 

 

ក្រៅ​ពី​ការ​ថត​ភាពយន្ត​តារា​សម្ដែង​ស៊ិចស៊ី​រូប​នេះ ក៏​ត្រៀម​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស​ផង​ដែរ ដោយ​ផ្ដើម​ចេញ​ទៅ​ប្រទេស បារាំង​នា​ចុង​ឆ្នាំ​នេះ។

 

 

តារា​សម្ដែង ​កញ្ញា ដួង ម៉ានិច ​​មាន​ទីផ្សារ​ខ្ពស់ ​នៅ​ក្នុង​ឆ្នាំ​២០១៧ បន្ទាប់​​​នាង​ហ៊ានបញ្ចេញ​ភាព​ស៊ិចស៊ី​ ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់​អារម្មណ៍​ខ្លាំង។ អ្វី​​ដែល​ពិសេស​​នោះ​ គឺ​ការ​សម្ដែង​រឿង​ភាគ​ឱ្យ PNN ”ពស់​កេងកង” ដោយ​សម្ដែង​ជា​មួយ​សត្វពស់​បាន​ល្អ​ កាន់​តែ​ធ្វើ​ឱ្យ​​នាង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ថែម​ទៀត​ពី​ទស្សនិកជន ​និង​កំពុង​ក្លាយ​ជា​តារា​​ស្ថិត​ក្នុង​ជម្រើស​របស់​​ផលិតករ​ផង​ដែរ៕

 

 

សូមទស្សនាព័ត៌មានជាវីដេអូ៖

 

 

 

 

ប្រភព៖ PNN News

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024