ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

 Canelo Alvarez ការពារខ្សែក្រវាត់របស់ខ្លួនបានជាមួយពិន្ទុជាឯកច្ឆ័ន្ទលើ Munguia 

០៦ ឧសភា ២០២៤ | កីឡា

ម្ចាស់ខ្សែក្រវាត់ Super Middleweight undisputed របស់ម៉ិកស៊ិក Saul "Canelo" Alvarez បានរក្សាតំណែងខ្សែក្រវាត់របស់គេជាមួយនឹងជ័យជម្នះជាឯកច្ឆ័ន្ទលើមិត្តរួមជាតិ Jaime Munguia ក្នុងទីក្រុង Las Vegas កាលពីថ្ងៃសៅរ៍ (4 ឧសភា) ។Alvarez ដែលបានទទួលពិន្ទុ 117-110, 116-111 និង 115-112 ពីចៅក្រមទាំងបីដើម្បី ឈ្នះហើយបានធ្វើអោយ Munguia ស្គាល់រសជាតិជាលើកដំបូង។

 

 


ការប្រកួតកាលពីថ្ងៃសៅរ៍ដែលបានបង្កើនកំណត់ត្រារបស់ Alvarez ដល់ទៅ 61-2-2 គឺជាលើកដំបូងរបស់កីឡាករវ័យ 33 ឆ្នាំចាប់តាំងពីបានផ្តួលកីឡាករអាមេរិក Jermell Charlo កាលពីឆ្នាំមុន។វាជាលើកទីបួនហើយរបស់ Alvarez ដែលការពារខ្សែក្រវាត់ WBC, WBO, IBF និង WBA super Middleweight របស់ខ្លួន។

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024