ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ស្ថានទូតកម្ពុជាប្រចាំអេហ្ស៊ីប សម្របសម្រួលអោយពលករខ្មែរ ២៩នាក់មកកម្ពុជាវិញ បន្ទាប់ពីរោងចក្របញ្ឈប់កិច្ចសន្យាការងារ

៣១ កក្កដា ២០២០ | ព័ត៌មានជាតិ

មន្ត្រីក្រសួងបរទេសកម្ពុជាបានអោយដឹងថា ដោយមានកិច្ចខិតខំប្រឹងប្រែង និងសម្របសម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រចាំអេហ្ស៊ីប នឹងសម្របសម្រួលពលករខ្មែរចំនួន ២៨ នាក់ និងទារក ១ នាក់មកកម្ពុជាវិញ គឺបន្ទាប់ពីរោងចក្រវាយនភណ្ឌចំនួន ០២ (Vega Textile Co., Ltd. និង Camel Textile International Corporation) នៅប្រទេសហ៊្សកដានី បញ្ឈប់កិច្ចសន្យាការងារ ។

 


ពួកគេនឹងធ្វើដំណើរចេញពីប្រទេសហ៊្សកដានី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ហើយនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៨:១៥ព្រឹក តាមជើងយន្តហោះលេខ 8M1105 ។

 


សូមបញ្ជាក់ថា ពលករខ្មែរចំនួន២៨នាក់នេះគឺស្ថិតក្នុងចំណោមពលករខ្មែរសរុបចំនួន៨៣ ដែលកំពុងធ្វើការងារនៅក្នុងរោងចក្រទាំងពីរខាងលើ៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024