ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥

សត្វអណ្ដើករាប់ពាន់ក្បាលត្រូវបានលែងនៅលើឆ្នេរខ្សាច់ព្រំដែនប្រទេសបូលីវីនិងប្រេស៊ីល

សត្វអណ្ដើក១លានក្បាលត្រូវបានគេព្រលែងឱ្យចូលទៅក្នុងទន្លេមួយនៅតំបន់ព្រំដែនអាម៉ាហ្សូនរវាងប្រទេសបូលីវីនិងប្រទេសប្រេស៊ីលក្នុងបំណងអភិរក្សសត្វប្រភេទនេះ។

 

 

 

 

អស់ពេលជាច្រើនឆ្នាំមកនេះ អណ្តើកទន្លេអាម៉ាហ្សូនបាននឹងកំពុងបាត់បង់ការតស៊ូប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងសកម្មភាពរបស់មនុស្សដែលគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីរបស់ពួកវា ដែលប៉ះពាល់ដោយផ្ទាល់ដល់ការរស់នៅរបស់សត្វល្មូនប្រភេទនេះ។

 


អ្នកស្រី Camila Ferrara អ្នកគ្រប់គ្រងបច្ចេកទេសបម្រើការងារនៅមូលនិធិសត្វព្រៃពិភពលោក (WWF) ក្នុងតំបន់បាននិយាយថា សព្វថ្ងៃនេះនៅក្នុងទន្លេ ហ្គូផូរ៉េ (Guapore) ឬទន្លេ អ៊ីតេនេស (Itenez) ពួកគេមានគម្រោងចម្រុះមួយសម្រាប់ការពារនិងអភិរក្សប្រភេទសត្វមួយចំនួនជាពិសេសសត្វអណ្តើកទន្លេអាម៉ាហ្សូនតែម្ដង។


 

 

 

 

ចាប់តាំងពីឆ្នាំ២០០៧មក ក្រុមអ្នកជីវវិទូនិងអ្នកស្ម័គ្រចិត្តនៅលើច្រាំងទន្លេអ៊ីតេនេសក្នុងប្រទេសបូលីវី និងទន្លេ Guapore នៅខាងប្រទេសប្រេស៊ីលបានបង្កើតគម្រោងនេះឡើងដើម្បីការពារនិងអភិរក្សប្រភេទសត្វនេះ។

 

ការងាររបស់គម្រោងនេះភាគច្រើនគឺការថែរក្សាសំបុកអណ្តើកដែលញាស់នៅក្នុងដីខ្សាច់ដែលងាយរងគ្រោះថ្នាក់នៃការឈ្លក់ទឹកងាប់ប្រសិនបើមិនបានជួយកូនអណ្ដើកទាន់ពេលវេលានោះទេខណៈដែលការប្រែប្រួលអាកាសធាតុនិងការសាងសង់ទំនប់វារីអគ្គិសនីធំៗកាន់តែច្រើននៅប្រទេសប្រេស៊ីលបានបន្ថែមបញ្ហានៃការជន់លិចសំបុករបស់សត្វអណ្ដើកនៅក្នុងរដូវវស្សា៕

 

 

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025