ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥
ទើបតែជាប់ជាបេក្ខនារីតំណាង កម្ពុជា ទៅចូលរួមក្នុងកម្មវិធី Miss Supranational មិននបានប៉ុន្មានផង ពេលនេះ អ៊ិន លក្ខិណា មានសំណាងបានក្លាយទៅជាគ្រូបង្វឹកក្នុងកម្មវិធី Miss Teen International Cambodia ទាំងវ័យក្មេងនិងពោរពេញដោយសមត្ថភាព ។
បើតាមគម្រោងតារាម៉ូដែលវ័យក្មេងរូបនេះធ្វើជាគ្រូបង្វឹកសម្រាប់ Miss Teen International Cambodia ក្នុងវគ្គ Top 25 ចាប់ពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២១ ដល់ថ្ងៃ ៣០ ខែ មករា ឆ្នាំ ២០២២ ដែលជាវគ្គផ្តាច់ព្រ័ត្រ ។
នេះជាលើកដំបូងហើយដែលកញ្ញា មានឱកាសបានក្លាយទៅជាគ្រូបង្វឹកទាំងវ័យក្មេង និងពោរពេញដោយសមត្ថភាព នាងថែមទាំងបានបង្ហាញពីអារម្មណ៍របស់ខ្លួនថា ៖ នាងស្ទើរតែមិនជឿថាខ្លួនអាចធ្វើបាននោះទេ ពីព្រោះនាងគ្រាន់តែជាក្មេងស្រីធម្មតាម្នាក់ មិនធ្លាប់ស្រមៃថាខ្លួន អាចនឹងមកដល់ចំណុចនេះ តែអ្វីៗកើតឡើងពីការខំប្រឹងប្រែង មិនចុះចាញ់ នាងប្តេជ្ញាចិត្តនឹងធ្វើការងារមួយនេះឱ្យបានល្អបំផុត ។
ឆ្នាំនេះកញ្ញា អ៊ិន លក្ខិណា ទើបតែមានវ័យ ១៩ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនាងត្រូវបានគេចាត់ទុកថា ជាបេក្ខនារីវ័យក្មេងមានទេពកោលស្យ និងមានសមត្ថភាពខ្ពស់ក្នុងវិស័យសិល្បៈ ទៅថ្ងៃអនាគតនាងនឹងក្លាយទៅជាសិល្បការីនីល្បីល្បាញម្នាក់មិនចាញ់តារារៀមច្បងឡើយ ។
ពីមួយថ្ងៃទៅមួយថ្ងៃ កញ្ញាកាន់តែមមាញឹកនៅក្នុងការងារ ជាក់ស្តែងចាប់តាំងពីជាប់ Miss Grand Cambodia 2021 លំដាប់រងទី ០១ និងត្រូវជ្រើសរើសជាបេក្ខនារីតំណាង កម្ពុជា ទៅចូលរួមប្រកួតក្នុងកម្មវិធី Miss Supranational 2022 ដែលនឹងរៀបចំឡើងនៅប្រទេស ប៉ូឡូ នាពេលខាងមុខ ពេលនេះក្លាយទៅជាគ្រូបង្វឹកទៀត កាន់តែបង្ហាញឱ្យឃើញថា អ៊ិន លក្ខិណា ខ្លាំងមិនធម្មតាទេ ក្រៅពីនេះនាងក៏មមាញឹកនៅក្នុងការថតស្ពតផ្សាយពាណិជ្ជកម្ម បង្ហាញម៉ូដ និងថត MV ចម្រៀងជាដើម ... ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឯកសារ និង ហ្វេសប៊ុក