ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
ហាងលក់តែគជ់ដ៏ល្បីមួយនៅទីក្រុងយ៉ាងចូវ ប្រទេសចិន ដាក់យីហោយីឈុន មានអាយុកាល២រយឆ្នាំហើយ ហើយថ្មីៗនេះទៀតហាងតែគជ់នេះ បាននាំមកជូនអតិថិជននូវមុខអាហារថ្មីប្លែកប្រចាំត្រកូល ដែលបន្សល់ទុកតាំងពីសម័យបុរាណ។ ហាងនេះចាប់ផ្ដើមបើកសាខារបស់ខ្លួនជាលើកដំបូងនៅកោះតៃវ៉ាន់កាលពីឆ្នាំ២០១០។
មុខម្ហូបបុរាណ ដែលហាងនេះបានគាស់កកាយ យកមកជូនអតិថិជនជាថ្មីម្ដងទៀត មានរៀបរាប់នៅក្នុងកំណត់ត្រារបស់កវីនិពន្ធជនជាតិចិនតាំងពីសតវត្សទី១៨ និងជាកវីឆ្នើមនៅសម័យកាលរាជវង្សឆេង។ អ្នកគ្រប់គ្រងហាងនេះប្រាប់ថាយើងចង់បញ្ជ្រាបការយល់ដឹងពីរឿងរ៉ាវអតីតកាល និងប្រវត្តិនិទានតជំនាន់ ពាក់ព័ន្ធនឹងមុខម្ហូបប្រចាំត្រកូលនៃទីក្រុងយ៉ាងចូវ។
អតិថិជនជាច្រើនដែលជាអ្នកជំនាន់ថ្មីបានអញ្ជើញមកទីនេះ និងចាប់ចិត្តដិតអារម្មណ៍នឹងទម្រង់ប្លែកៗនៃអាហារ ក៏ដួចជាប្រវត្តិសាវតាររបស់វា។ ហាងតែគជ់១នេះពិតជាខិតខំខ្លាំងមែនទែន ដើម្បីថែរក្សាអត្តសញ្ញាណមុខម្ហូបនៃទីក្រុងយ៉ាងចូវ ដែលស្ថិតនៅក្នុងចំណោមអាហារប្រណីតទាំង៤របស់ប្រទេសចិន។
គេត្រូវសម្រិតសម្រាំងតាំងពីការជ្រើសរើសគ្រឿងផ្សំ របៀបហាន់សាច់ រៀបចំគ្រឿង ចិតបន្លែ និងរបៀបចម្អិន។ ចុងភៅធំៗនៅទីនេះសុទ្ធតែនាំមកពីហាងធំនៃទីក្រុងយ៉ាងចូវ៕
ប្រែសម្រួល៖ អន សំអាង