ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥

មនុស្ស​ពីង​ពាង​និង​បុរស​៣​នាក់​ទៀត​បាន​ឡើង​លើ​អគារ​ខ្ពស់​មួយ​នៅ​ប្រទេស​បារាំង​

២៣ កញ្ញា ២០២១ | ព័ត៌មានអន្តរជាតិ

អ្នកឡើងជញ្ជាំង​អគារ​ជន​ជាតិ​បារាំងគឺ​លោក​ ​អាឡាំង រ៉ូបឺត ដែល​គេ​ស្គាល់​ថាជា «​មនុស្ស​ពីង​ពាវ​»​ ប្រចាំ​ប្រទេស​បារាំងនោះ​​បាន​ដើរ​ឡើង​អគារ​ខ្ពស់កប់ពពកអម​ដោយ​អ្នកឡើង ៣​ នាក់ផ្សេងទៀតនៅ​សង្កាត់​ពាណិជ្ជ​កម្ម​ក្រុង​ប៉ារីស​ ឡា អេហ្វឺដ (La Defense) កាលពីដើម​ខែ​នេះ​។

 

 

 

 

 

នេះ​ជាលើកដំបូងហើយ​ដែល​មនុស្ស​ពីង​ពាង រ៉ូប៊ឺត បាន​ឡើង​អគារ​ដោយ​មាន​អ្នក​ចូល​រួម​ឡើង​ជា​មួយ​ព្រោះ​កន្លង​មក​គឺ​គាត់​តែងតែធ្វើ​បែប​នេះ​តែ​ម្នាក់​ឯង​​ ហើយពេល​នេះ​គាត់បានជ្រើសរើសយក​អគារ​ Total Energies ដែលមានកម្ពស់ ១៨៧ ម៉ែត្រពីលើដី។

 


លោក រ៉ូបឺត បានឡើងអគារខ្ពស់ៗ​រាប់មិនអស់ទៅ​ហើយ ហើយ​នេះ​គឺ​ជាលើក​ទី​១១​ដែល​គាត់​ឡើង​អគារ​ពិសេស​បែប​នេះ។ ប៉ុន្តែ​នៅពេល​នេះ អ្នកឡើងអគារ​វ័យក្មេង ៣ នាក់​ទៀត​បាន​ចូលរួមជាមួយអត្តពលិក​អាយុ ៦០ ឆ្នាំ​រូប​នេះ​ដែលនិយាយថា គាត់នឹងបន្តឡើងរហូតដល់រាងកាយរបស់គាត់ប្រាប់គាត់ឱ្យឈប់។

 


អ្នកឡើងអម​ទាំង​៣​នាក់​នេះ​​គឺ​ជនជាតិបារាំង២​​នាក់​នេះ​គឺ​លោក Leo Urban និង​លោក​ Alexis Landot ហើយ​ម្នាក់​ទៀត​គឺ​ជនជាតិ​ប៉ូឡូញ​ឈ្មោះ​ Marcin Banot ដោយ​ពួកគេ​បានតាំង​ខ្លួនឯង​ថា​ជា​ខ្មាន់​កាំភ្លើងទាំង៣​សម្រាប់​ឱកាស​​នេះ​ ហើយ​ពួក​គេសុទ្ធ​តែ​មាន​​បទពិសោធន៍ឡើង​អគារនេះ​ប៉ុន្តែ​អ្វី​ដែល​អស្ចារ្យ​នោះ​គឺ​ពួកគេ​បាន​ឡើង​ជា​មួយ​លោក ​រ៉ូបឺត ដែលវីរ​បុរស​របស់​ពួកគេ។

 

 

 

 


ពួកគេបាន​ចំណាយ​ពេល​ប្រហែល​មួយ​ម៉ោងដើម្បីឡើងទៅដល់​កំពូល​អគារ​នេះជា​ទីដែល​​ប៉ូលិស​កំពុង​រង់ចាំ​ពួកគេ​នៅ​លើ​នោះ​។ ​លោក រ៉ូប៊ឺត ធ្លាប់​ត្រូវបានប៉ូលិសឆ្មក់ចាប់បាននៅលើ​កំពូលអគារ​ខ្ពស់បែប​​នេះ​ ហើយ​ក្រោយ​មក​ត្រូវ​​ឃុំខ្លួនគាត់​​អស់ជាច្រើនម៉ោង៕

 

 

 

 

ប្រែ​សម្រួល៖ ប៉ិច ស៊ីនួន​

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025