ថ្ងៃអាទិត្យ ទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០២១

កម្ពុជាកំពុងស្វែងរកដៃគូសហការអភិវឌ្ឍន៍ផែរណប ជំរុញការដឹកជញ្ជូនតាមផ្លូវទឹក

២០ កញ្ញា ២០២១ | សេដ្ឋកិច្ច

 

រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនស្នើឲ្យកំពង់ផែស្វយ័តភ្នំពេញខិត ខំប្រឹង ប្រែងស្វែងរកដៃគូសហការក្នុងការបង្កើតនូវផែរណប និងឃ្លាំងត្រជាក់ឲ្យបានច្រើនដើម្បីចូល រួមអភិវឌ្ឍន៍វិស័យដឹកជញ្ជូនឲ្យកាន់តែមានប្រសិទ្ធិភាព។

 


ថ្លែងលើកឡើងក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធចំណងផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី១ របស់កំពង់ផែស្វយ័តភ្នំពេញ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនបានអះអាងថា ជាគោដៅ និងយុទ្ធសាស្រ្ត កំពុងផែស្វាយ័ត្នភ្នំពេញត្រូវរួមសហការជាមួយវិស័យឯកជនក្នុងការកសាងអភិវឌ្ឍន៍ផែរណប និងឃ្លាំងស្តុកទំនិញត្រជាក់បានច្រើនទើបធ្វើឲ្យវិស័យដឹកជញ្ជូនតាមផ្លូវទឹកកាន់តែមានប្រសិទ្ធិភាព។

 


ឯកឧត្តម ទេសរដ្ឋមន្រ្តីបានអះអាងបន្ថែមថា កម្ពុជាក៏កំពុងតែទាក់ទងជាមួយភាគីវៀតណាមក្នុងការជំរុញការដឹកជញ្ជូនទំនិញតាមផ្លូវទឹក និងទំនិញឆ្លងកាត់នេះដែរ ដោយធ្វើយ៉ាងណាកាត់បន្ថយនិតិវិធីលំបាកនៅតាមព្រំដែនឲ្យកាន់តែធូស្រាលជំរុញកំណើននៃការដឹកជញ្ជូនប្រកបដោយប្រសិទ្ធិភាព៕

 

អត្ថបទ ស៊ឺន សុន និងរូបភាព ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.