A PHP Error was encountered

Severity: Warning

Message: session_start(): Failed to initialize storage module: user (path: /home/www/news.pnn.com.kh/system/cache)

Filename: Session/Session.php

Line Number: 143

Backtrace:

File: /home/www/news.pnn.com.kh/application/core/MY_Controller.php
Line: 16
Function: __construct

File: /home/www/news.pnn.com.kh/application/controllers/publics/News.php
Line: 7
Function: __construct

File: /home/www/news.pnn.com.kh/index.php
Line: 292
Function: require_once

ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣០ មិថុនាខាងមុខនេះ | PNN ព័ត៌មាន

ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣០ មិថុនាខាងមុខនេះ

២៦ ឧសភា ២០២០ | ព័ត៌មានជាតិ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការក្រើនរំឭកជាថ្មីបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នា ហើយរកម្ចាស់ដើមមិនឃើញ ត្រូវប្រញាប់មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ឲ្យបានលឿនបំផុតមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។

 


គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចអនុគ្រោះលើមធ្យាបាយដឹកជញ្ជូន និងប្រាក់ពិន័យ ចំពោះយានយន្តទាំងឡាយណា ដែលមកស្នើសុំផ្ទេរកម្មសិទ្ធពីម្ចាស់ដើមកមកឈ្មោះរបស់ខ្លួន ដែលកំពុងកាន់កាប់ផ្ទាល់។


ការសម្រេចនេះ គឺជាការអនុគ្រោះឲ្យបង់ពន្ធលើមធ្យាបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទចំនួន ៣ឆ្នាំចុងក្រោយចាប់ពីឆ្នាំ ២០១៧-២០១៩ ដោយមានការលើកលែងប្រាក់ពិន័យទោសទណ្ឌលើរថយន្តមិនបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទពីមុនមក នៅពេលម្ចាស់យានយន្តដាក់ពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិយានយន្ត។

 


តែយ៉ាងណា ក្រសួងសេដ្ឋកិច្ចបានសង្កត់ធ្ងន់ថា ការអនុគ្រោះ និងការលើកលែងនេះ អនុវត្តចំពោះតែយានយន្តណា ដែលបានស្នើសុំផ្ទេរកម្មសិទ្ធ នៅក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានសុពលភាពត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០៕

អត្ថបទ៖ អឿន ភារ៉ា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024