ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ក្រុមការងារចល័តក្រសួងបានចុះឆ្មក់ និងឃាត់បានរថយន្តដឹកលើសទម្ងន់ ៧គ្រឿងលើផ្លូវជាតិលេខ ២១ ក្រុងតាខ្មៅ ខេត្តកណ្តាល

០៩ កញ្ញា ២០២០ | ព័ត៌មានជាតិ

គណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តលើសទម្ងន់កម្រិតកំណត់ សហការដោយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើផ្លូវជាតិលេខ ២១ ក្រុងតាខ្មៅ ខេត្តកណ្តាល។ 

 

 

ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារត្រួតពិនិត្យរថយន្តដឹកខ្សាច់ ចំនួន៩គ្រឿង និងឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន ៧គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ០៦តោន ដល់ ១៥តោន។ 

 

 

ក្នុងកិច្ចប្រតិបត្តិការណ៍នេះ លោកប្រធានលេខាធិការដ្ឋានក៏បានពន្យល់ណែនាំដល់ម្ចាស់រថយន្តឲ្យយល់ពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងសំណូមពរកុំឲ្យដឹកជញ្ជូនលើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់បានបង្ក មហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។ 

 

 

កិច្ចប្រតិបត្តិការនេះបានបញ្ចប់នៅវេលាម៉ោង៤ល្ងាច នៅថ្ងៃដដែល។


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024